កិច្ចសន្ទនា Shangri La ឆ្នាំ២០២២៖ អាមេរិករិះគន់ចិនដោយត្រង់ៗ
(VOVWORLD) - នៅក្នុងសុន្ទរកថាដែលបញ្ជាក់ពីយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអំពាវនាវឲ្យអាស៊ីមួយគ្មាន "ការឈ្លានពាននិងការសម្លុត" នោះទេ ព្រមទាំងបានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេរិកអំពីតំបន់ផងដែរ។
កាលពីថ្ងៃទី ១១ ខែមិថុនា នៅប្រទេសសិង្ហបុរី កិច្ចសន្ទនាសន្តិសុខ Shangri La បានចាប់ផ្តើមសម័យពិភាក្សាជាផ្លូវការលើកដំបូង ដោយផ្តោតលើប្រធានបទសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ដូចធម្មតា សម័យប្រជុំពេញអង្គត្រូវបានបើកដោយសុន្ទរកថារបស់តំណាង
សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាដែលបញ្ជាក់ពីយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់
មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអំពាវនាវឲ្យអាស៊ីមួយគ្មាន "ការឈ្លានពាននិងការសម្លុត" នោះទេ ព្រមទាំងបាន
ដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេរិកអំពីតំបន់ផងដែរ។ ក្រោមប្រធានបទ "ជំហានបន្ទាប់ក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក" សុន្ទរកថារបស់រដ្ឋមន្ត្រី
ការពារជាតិអាមេរិក លោក Lloyd Austin គឺជាការបញ្ជាក់ឡើងវិញ និងការបន្តនូវ
ទស្សនៈ និងគោលនយោបាយដែលមន្ត្រីអាមេរិកបានសន្យាជាមួយតំបន់មហាសមុទ្រ
ឥណ្ឌា-ប៉ាស៊ីហ្វិក ដោយចាត់ទុកនេះជាចំណុចស្នូល នៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋ
អាមេរិក ព្រមទាំងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងពង្រីកការវិនិយោគ ហើយប្រកៀក
ស្មាជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានរំលឹក
ឡើងវិញនូវទស្សនៈ "ការពារស្ដត់ដារសកល និងប្រឆាំងសកម្មភាពឯកតោភាគីដែល
ផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន"។ គួរកត់សម្គាល់ថា ប្រមុខក្រសួងការពារជាតិ
អាមេរិកបានរិះគន់ដោយត្រង់ៗចំពោះសកម្មភាពរបស់ចិននៅក្នុងតំបន់ដែលកំពុង
បណ្ដាលឲ្យភាពតានតឹងផ្នែកសន្តិសុខកើនឡើងៗ៕