កំពង់ផែ Tan Cang Sai Gon ទទួលស្វាគមន៍កុងតឺន័រដំបូងគេដែលឆ្លងកាត់កំពង់ផែនេះក្នុងឆ្នាំឆ្លូវ ត្រីស័ក២០២១
(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ អគ្គក្រុមហ៊ុនកំពង់ផែ Tan Cang Sai Gon បានទទួលស្វាគមន៍ចំពោះកុងតឺន័រដំបូងគេដែលឆ្លងកាត់កំពង់ផែនេះ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំឆ្លូវត្រីស័ក ២០២១។
កុងតឺន័រដំបូងគេឆ្លងកាត់នៅកំពង់ផែ Cat Lai |
នៅឆ្នាំ ២០២០ ទោះបីមានការរងផលប៉ះពាល់ពីការរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែអគ្គក្រុមហ៊ុននេះបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចទាំងពីរទន្ទឹមគ្នារួមមានភារកិច្ចការពារជាតិនិងផលិតកម្មអាជីវកម្មផងដែរ។ ដើម្បីបម្រើដល់សកម្មភាពផលិតកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ០២១ នៅកំពង់ផែ Tan Cang – Cat Lai រាល់វេនផលិតកម្មនីមួយៗមាននិយោជិកជាង ៨៥០ នាក់ ដែលកំពុងគ្រប់គ្រងប្រតិបត្តិការ និងធានាដោយផ្ទាល់សម្រាប់ប្រតិបត្តិការផលិតកម្មយ៉ាងរលូន។ កំពង់ផែ Cat Lai បានរក្សាផលិតកម្ម ២៤/២៤ ម៉ោងក្នុងមួយឆ្នាំដោយឈប់សម្រាកត្រឹមតែ ១ ម៉ោងមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណី និងក្រោយ១ម៉ោងនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីតែប៉ុណ្ណោះ។ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ កំពង់ផែនេះនឹងស្វាគមន៍នាវាចំនួន ៧៩ ជើងដែលមានបរិមាណទំនិញឆ្លងកាត់នៅទីនេះលើសពី ១ លានតោន៕