ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប
![ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_05_20/112222_egyptair-cai-chinh-thong-tin-tim-thay-manh-vo-may-bay-ma-t-ti-ch-ms804.jpg) |
ក្រិកបដិសេធរកឃើញបំណែកនៃយន្តហោះបាត់ខ្លួនរបស់អេហ្ស៊ីប (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២០ ឧសភា អ្នកប្រមុខស្ថាប័នសុវត្ថភាពអាកាសចរណ៍
ក្រិក លោក Athanasios Binis បានឲ្យដឹងថា៖ បំណែកដែលត្រូវបានរកឃើញនៅ
សមុទ្រ មេឌីតេរ៉ាណេ ជិតនឹងតំបន់យន្តហោះ MS 804 នៃក្រុមហ៊ុនអាកាសចរណ៍
អេហ្ស៊ីប Egypt Air ធ្លាក់មិនចំណុះយន្តហោះមួយគ្រឿងនេះទេ។ មជ្ឈដ្ឋានមន្ត្រី
ក្រិកបានចេញផ្សាយព័ត៌មានពោលខាងលើបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ
អេហ្ស៊ីប Egypt Air បានទទួលស្គាល់ថា៖ គេបានរកឃើញបំណែកធ្លាក់របស់
យន្តហោះ MS 804 ដែលត្រូវបានបាត់ខ្លួននាថ្ងៃទី ១៩ ឧសភា ក្នុងដំណើរជើង
ហោះហើរពីទីក្រុងប៉ារីស (បារាំង) ទៅទីក្រុងគែររបស់អេហ្ស៊ីប៕