ពិធី​បើក​ប៉ារ៉ា​ឡាំពិក​នៅទីក្រុងប៉ារីសឆ្នាំ២០២៤

(VOVWORLD) - នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីលាន Concorde ក្នុងទីក្រុងប៉ារីស បានប្រព្រឹត្តិទៅពិធីបើកព្រឹត្តិការណ៍កីឡាជនពិការ-ប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ 

ព្រឹត្តិការណ៍នេះ មានការចូលរួមរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron; ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកនិងប៉ារ៉ាឡាំ ពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet; ប្រធានគណៈកម្មាធិការកីឡាជនពិការអន្តរជាតិ (IPC) លោក Andrew Parson... រួមជាមួយនឹងថ្នាក់ដឹកនាំ រដ្ឋមន្ត្រីកីឡា មន្ត្រីរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិជាច្រើន។

ពិធី​បើក​ប៉ារ៉ា​ឡាំពិក​នៅទីក្រុងប៉ារីសឆ្នាំ២០២៤ - ảnh 1ការបាញ់កាំជ្រួចនៅទីលាន Concorde ក្នុងអំឡុងពេលពិធីបើក រូបថត៖ AFP/TTXVN

ប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍កីលាជនពិការលើកទី ១៧ មានក្បួនដង្ហែដ៏រស់រវើកនៃប្រតិភូអត្តពលិកមកពីប្រទេសនិងតបន់ដែនដីចំនួន ១៦៨ ។ ប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ មានការចូលរួមពីអត្តពលិកសរុបជាង ៤៤០០នាក់ ក្នុងក្នុងនោះមានអត្តពលិកស្រី្តចំនួនជិត ២០០០នាក់។ ទាំងនេះគឺជាតួរលេខដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៦០ ឆ្នាំនៃប៉ារ៉ាឡាំពិក។ ប្រតិភូកីឡាជនពិការវៀតណាមបានចូលរួមប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយមានសមាជិកចំនួន ១៤ នាក់ក្នុងនោះមានអត្តពលិកចំនួន ៧ នាក់ ចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាដូចជា៖ លើកទម្ងន់ ហែលទឹក និងអត្តពលកម្ម។

ក្នុងពីធីដង្ហែរភ្លើងគប់ អណ្តាតភ្លើងប៉ារ៉ាឡាំពិក បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ខេត្តក្រុងជាច្រើនក្នុងប្រទេសបារាំង ត្រូវបានឆ្លងដៃរបស់អត្តពលិកពិការជាច្រើននាក់ ដើម្បីទៅដល់ចង្ក្រានភ្លើង ដែលបានដាក់នៅក្នុងសួនផ្កា Tuleries ។

ចាប់ពីថ្ងៃទី ២៩ សីហា ដល់ថ្ងៃទី ៨ ខែកញ្ញា អត្តពលិកនឹងចូលប្រកួតប្រជែងក្នុងវគ្គប្រកួតចំនួន៥៤៩ នៃប្រភេទកីឡានៅ១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ