ការខិតខំប្រឹងប្រែងនាំបាល់ទាត់វៀតណាមចូលក្នុង Top ១០ ទ្វីបអាស៊ី

(VOVWORLD) - នាថ្ងៃទី៨ ខែធ្នូ មហាសន្និបាតសម្ព័ន្ធបាល់ទាត់វៀតណាមនីតិកាលទី៨ អាណត្តិ២០១៨-២០២២ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ នៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាមលោក Le Khanh Hai ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសម្ព័ន្ធបាល់ទាត់វៀតណាមអាណត្តិថ្មី។
ការខិតខំប្រឹងប្រែងនាំបាល់ទាត់វៀតណាមចូលក្នុង Top ១០ ទ្វីបអាស៊ី - ảnh 1 មហាសន្និបាតសម្ព័ន្ធបាល់ទាត់វៀតណាមនីតិកាលទី៨ អាណត្តិ២០១៨-២០២២


នាពេលខាងមុខ សម្ព័ន្ធបាល់ទាត់វៀតណាមនឹងបន្តលើកកំពស់គុណភាព នៃពានរង្វាន់ប្រកួតនានាទាំងវិជ្ជាជីវៈនិងក្រៅវិជ្ជាជីវៈ រៀបចំការអនុវត្តគោលដៅ និងភារកិច្ចនានាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់វៀតណាមដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ ដើម្បីខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជា ប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកីឡាបាល់ទាត់អភិវឌ្ឍន៍ខ្លាំងជាង គេទាំង១០នៅទ្វីបអាស៊ីនាឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ