ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ
|
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញជាផ្លូវការ នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក។ (Image: VOV Online) |
(VOVworld) – នាយប់ថ្ងៃទី ២៩ កក្កដា ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
ចាប់ផ្តើមឡើងវិញជាផ្លូវការ នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក។ នេះគឺជាលទ្ធផលនៃការ
ខំប្រឹងប្រែងដោយឥតឈប់ឈររបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry ក្នុង
រយៈពេល ៥ ខែកន្លងមក។ ក្រុមចរចារ អ៊ីស្រាអែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោកស្រី Tzipi Livni ។ ក្នុងពេលនោះ អ្នកចរចារ លោក Saeb Erekat ដឹកនាំក្រុមចរចារ
ប៉ាឡេស្ទីន។ ថ្លែងមតិមុនពេលការចរចារចាប់ផ្តើម រដ្ឋមន្ត្រីការបរទេស John Kerry បាន
អំពាវ នាវឲ្យភាគីនានាស្វែងរកសម្លេងរួមដើម្បីឈានទៅសន្តិភាព។ គោលដៅនៃវង់ ចរចារលើកដំបូងនេះគឺសំដៅឯកភាពអំពីផែនការមួយសំរាប់វង់ចរចារជាបន្ត។ តាម
អ្នកជំនាញការវិភាគថា៖ ការចរចារលើកនេះនឹងជួបការលំបាកជាច្រើន ដោយសារ
ភាគីទាំង ២ នៅរក្សារសំណើរបស់ខ្លួន។ ការទាមទារបស់ប៉ាឡេស្ទីនគឺការបង្កើត
រដ្ឋឯករាជ្យមួយនៅត្រើយខាងលិច តំបន់ Gaza តំបន់ Jerusalem ខាងជើង និងតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីឆ្នាំ ១៩៦៧៕