ការនាំចេញជលផលសម្រេចបានគោលដៅ ១០ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - លោកស្រី Nguyen Thi Thu Sac ប្រធាន Vasep បានមានប្រសាសន៍ថា នៅលើផែនទី នាំចេញជលផលពិភពលោក បច្ចុប្បន្នវៀត
ណាមជាប្រទេសនាំចេញធំជាងគេទី ៣ បន្ទាប់ពីប្រទេសចិន និងន័រវែស។
ការនាំចេញជលផលសម្រេចបានគោលដៅ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។ (រូបថត៖ VNA) |
ការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំនេះសម្រេចបានទំហំ១០ពាន់លានដុល្លារអាមេរិក។ យោងតាមព័ត៌មានដែលប្រកាសដោយសមាគមកែច្នៃនិងនាំចេញ ជលផលវៀតណាម (Vasep) កាលពីថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហូជីមិញ ផលិតផល សំខាន់ពីរគឺបង្គា និងត្រីត្រា បានរួមវិភាគទានរហូតដល់ ៦០% នៃទំហំនាំចេញសរុប; ក្នុងនោះ ការនាំចេញបង្គាសម្រេចបាន៤ពាន់លានដុល្លារ កើនឡើង ១៦,៧%; ត្រីត្រា នាំមក ២ ពាន់លានដុល្លារ កើនឡើង ៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Nguyen Thi Thu Sac ប្រធាន Vasep បានមានប្រសាសន៍ថា នៅលើផែនទី នាំចេញជលផលពិភពលោក បច្ចុប្បន្នវៀតណាមជាប្រទេសនាំចេញធំជាងគេទី ៣ បន្ទាប់ពីប្រទេសចិន និងន័រវែស។ នេះជាភ័ស្តុតាងបង្ហាញថា ផ្នែកជលផលកំពុងដើរលើផ្លូវត្រឹមត្រូវ ក្នុងការលើកកំពស់តម្លៃបន្ថែមនៃផលិតផល។
ប្រភពវត្ថុធាតុដើមត្រូវបានកែលម្អ ទីផ្សារនាំចេញបន្តត្រូវបានពង្រីក សហគ្រាស ជលផលវៀតណាមបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាព កម្រិតកែច្នៃយ៉ាងស៊ីជម្រៅ ក៏ដូចជាផលិតផលប្រកប
ដោយគុណភាពខ្ពស់គឺជាមូលដ្ឋានគ្រឹះដើម្បីជួយផ្នែកជលផលវៀតណាមអាចកើនលើសកម្រិត ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ឆ្ពោះទៅ រកគោលដៅ ១១ ពាន់លានដុល្លារ៕