លោកអគ្គលេខាបក្ស តូ ឡឹម៖ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការត្រិះរិះការពារសន្តិសុខជាតិ
(VOVWORLD) - នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនគរបាលមជ្ឈិម បានរៀបចំសន្និសីទវាយតំលៃលទ្ធផល និងពិនិត្យឡើងវិញការដឹកនាំអនុវត្តភារកិច្ច នយោបាយឆ្នាំ ២០២៤; កំណត់ទិសដៅ និងភារកិច្ចឆ្នាំ ២០២៥។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងនៅទីនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បាន សង្កត់ធ្ងន់ថា កម្លាំងនគរបាលត្រូវតែបន្តធ្វើជាគំរូនាំមុខគេក្នុងការអនុវត្តគោលជំហរ របស់បក្ស ដំបូងបង្អស់គឺ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យ នយោបាយស្តីពីការធ្វើបរិវត្តកម្មឌីជីថលជាតិ; ការបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ; បន្ត អនុវត្តន៍បដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីន។ ទន្ទឹមនឹងនោះ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ក្នុងការត្រិះរិះការពារសន្តិសុខជាតិ ពីនោះផ្លាស់ប្ដូរថ្មីការងារតាមដានស្ថានការណ៍ ធ្វើសេនាធិការយុទ្ធសាស្រ្តសម្រាប់បក្ស រដ្ឋ និងអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់; បន្តពង្រឹងកម្លាំងការពារជាតិ និងសន្តិសុខ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលត្រូវបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់គ្រប់សកម្មភាពក្នុងក្របខណ្ឌច្បាប់ រួមចំណែកកសាងប្រទេសជាតិ លើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន អង្គការ បុគ្គល សហគ្រាស និងសហគ្រិនក្នុងស្រុក និងបរទេស។
ក្រៅពីការក្ដាប់ជាប់ស្ថានការណ៍ និងធ្វើសេនាធិការយុទ្ធសាស្ត្រសម្រាប់បក្ស និង រដ្ឋលើបញ្ហាសន្តិសុខប្រពៃណី ក្រៅប្រពៃណី ក៏ត្រូវផ្តោតលើការក្ដាប់ជាប់ និងធ្វើសេនា ធិការអំពីឱកាសអភិវឌ្ឍន៍ ទប់ស្កាត់ហានិភ័យនៃការធ្លាក់ពីក្រោយក្នុងបច្ចេកវិទ្យាយុទ្ធ សាស្ត្រ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ព្រមទាំងបង្កើនការរួមចំណែករបស់ វៀតណាមចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ៕