ការនាំចេញត្រីប្រារបស់វៀតណាមត្រូវបានប៉ាន់ប្រាណថា លើសពី ២,១ ពាន់លាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥
(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុង Can Tho ក្រសួងកសិកម្ម និងបរិស្ថាន បានរៀបចំសន្និសីទ "បូកសរុបវិស័យត្រីប្រាឆ្នាំ ២០២៥ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦"។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងសន្និសីទនេះ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា ក្នុងឆ្នាំនេះ ការនាំចេញកសិ-រុក្ខ-ជលផលទទួលបាន លទ្ធផលលេចធ្លោ ដោយមានទំហំជាង ៧០ ពាន់លានដុល្លារអាមេរិក។ ដើម្បីសម្រេច បានកំណើនបន្ថែមទៀត វិស័យកសិកម្ម ជាពិសេសផ្នែកជលផល ត្រូវការផ្លាស់ប្ដូរថ្មីវិធី សាស្រ្តផលិតកម្ម ការប្រមូលផល និងកែច្នៃ ការអភិវឌ្ឍទីផ្សារ និងលើកកម្ពស់ការ ផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍កសិកម្មវិលជុំ អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ធានាសុវត្ថិភាពចំណី អាហារតាមខ្សែសង្វាក់ និងធានាបាននូវការតាមដានប្រភពដើមប្រកបដោយ តម្លាភាព។
លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន។ |
“ឆ្នាំនេះ ការនាំចេញជលផលសម្រេចបានទំហំជាង ១១,៣ ពាន់លានដុល្លារ អាមេរិក។ ជលផលរបស់យើង សម្រេចបានសមិទ្ធផលក្នុងបរិបទពិភពលោកដ៏លំបាក ជាទូទៅ ដែលជាប្រការគួរឲ្យអបអរសាទរ និងគួរឱ្យគោរព។ ការនាំចេញជលផលទៅ កាន់សហរដ្ឋអាមេរិកសម្រេចបានទំហំជាង ១,៨ ពាន់លានដុល្លារ ក្នុងនោះបង្គាជាង ៨០០ លានដុល្លារ ត្រីធូណាជាង ៣០០ លានដុល្លារ និងត្រីប្រាជាង ៣០០ លាន ដុល្លារ។ ទីផ្សារអឺរ៉ុប ជារៀងរាល់ឆ្នាំត្រឹមតែសម្រេចបានជាង ៥,៤ ពាន់លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះប្រហែលជាង ៩ ពាន់លានដុល្លារ។ ក្នុងនោះ នាំចេញត្រីប្រា ប្រហែល ១,៦-១,៧ លានតោន ដែលមានតម្លៃប្រហែល ២,១ ពាន់លានដុល្លារ”។
យោងតាមសមាគមត្រីប្រាវៀតណាម គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ ការនាំចេញត្រី ប្រារបស់វៀតណាមបានលើសពី ២ ពាន់លានដុល្លារជាផ្លូវការ ដែលកើនឡើង ប្រហែល ៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារសំខាន់ចំនួនពីរ ខណៈដែលប្រេស៊ីលបានកត់ ត្រាកំណើនដ៏លេចធ្លោចំនួន ៥១%៕