វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងអាស៊ាន

(VOVWORLD) - ប្រការនេះ ជាការបញ្ជាក់របស់អង្គការអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅពេលដាក់ចេញការវាយតម្លៃវិជ្ជមាន អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្នុងខែកុម្ភៈកន្លងមក។ 

គេហទំព័រ Investing.com បានដកស្រង់ទិន្នន័យរបស់ S&P Global ដោយបានឲ្យដឹងថា វិស័យផលិតកម្មរបស់វៀតណាមបានចាប់ផ្តើមពីដើមឆ្នាំ ២០២៦ ជាមួយនឹងសន្ទុះកំណើនដ៏រឹងមាំ  ទិន្នផលនិងការបញ្ជាទិញថ្មីបាន កើនឡើង។  រួមជាមួយគ្នានោះ   រចនាសម្ព័ន្ធនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាម កំពុងផ្លាស់ប្តូរទៅរកគុណភាពខ្ពស់ជាង ដោយផ្តោតលើវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានវាយតម្លៃថា  វៀតណាមនឹងបន្តក្លាយជាប្រទេស  ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ ដោយសារគុណសម្បត្តិក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល សមត្ថភាពទាក់ទាញ FDI និងការអភិវឌ្ឍនៃការនាំចេញបច្ចេកវិទ្យាខ្ពស់។ ម្យ៉ាងវិញទៀត គេហរទំព័រ Seeking Alpha បង្ហាញ ថា វៀតណាមបានលេចចេញជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុត នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយ នឹងកម្លាំងចលករចម្បងផ្តើមចេញពីការផលិត និងការនាំចេញ។ ការផ្លាស់ប្តូរទៅឧស្សាហកម្មអេឡិចត្រូនិច និងគ្រឿងចក្រ បានពង្រឹងតួនាទីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល។ ការដែល FTSE Rusell មានគម្រោង លើកកំពស់ទីផ្សារភាគហ៊ុនវៀតណាម  ទៅជាស្ថានភាពទីផ្សារដែលកំពុងរីកចម្រើន នៅឆ្នាំ ២០២៦ ក៏ត្រូវបានរំពឹងថា នឹងទាក់ ទាញដើមទុនអន្តរជាតិបន្ថែមទៀតផងដែរ។ បើយោងតាមមន្ទីរពិសោធន៍កំណើននៅសាលា Harvard Kennedy (សហរដ្ឋអាមេរិក) វៀត ណាមអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច ឈានមុខគេលើពិភពលោក ទាក់ទងនឹងកំណើនផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដោយសារសមត្ថភាពផលិតកម្មកាន់តែសម្បូរបែបរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ