ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ២០២៤-២០២៦

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ ខែតុលា បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាជិកថ្មីទាំង១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៤-២០២៦។ 
ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ២០២៤-២០២៦ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang បានបោះឆ្នោត។ រូបថត៖ VOV

តាមនោះ សមាជិកថ្មីរួមមានៈ ឥណ្ឌូនេស៊ី គុយវ៉ែត ចិន ជប៉ុន គុយបា ប្រេស៊ីល សាធារណរដ្ឋដូមីនីកែន ហូឡង់ បារាំង អាល់បានី ប៊ុលហ្គារី ម៉ាឡាវី កូតឌីវ័រ ហ្គាណា ប៊ូរុនឌី។ ប្រទេសទាំង ១៥ ដែលជាប់ឆ្នោតនោះ នឹងចាប់ផ្តើមអាណត្តិក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ រួមជាមួយនឹងសមាជិកបច្ចុប្បន្ន ដែលក្នុងនោះ រួមទាំងវៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រទេសសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសម្តែងគោលបំណងរបស់វៀតណាមក្នុងនាមជាប្រទេសដែលកំពុងកាន់តំណែង ក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការជាមួយប្រទេសសមាជិកថ្មី ដើម្បីលើកកំពស់តួនាទីរបស់ទីភ្នាក់ងារនេះក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ