ការបោះឆ្នោតនៅអាមេរិក៖បេក្ខជនគណៈបក្សសាធារណរដ្ឋឈានចូលការជជែកលើកដំបូង

(VOVworld)-នៅវេលាម៉ោង៩យប់ថ្ងៃទី៦សីហា តាមម៉ោងអាមេរិក បេក្ខជននាំមុខ របស់គណៈបក្សសាធារណរដ្ឋចំនួន១០រូប បានចាប់ផ្តើមការជជែកដំបូងក្នុងការ ប្រណាំងដណ្តើមសន្លឹកឆ្នោតរបស់គណៈបក្សនេះ សម្រាប់ការបោះឆ្នោតប្រធានា ធិបតីអាមេរិក២០១៦។ ការជជែកនេះ ត្រូវបានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Fox News ផ្សាយផ្ទាល់ពីពហុកីឡដ្ឋាន Quiken Loans នៅ Cleveland រដ្ឋ Ohio។ មជ្ឈដ្ឋាន​អ្នកវិភាគ
បានវាយតម្លៃថា ការជជែកទាំងអស់នេះជាឱកាសសំខាន់ដើម្បីបេក្ខជន ធ្វើអត្ថា
ធិប្បាយនូវផែនការនយោបាយបោះឆ្នោតរបស់ខ្លួនលើបណ្តាបញ្ហាសេដ្ឋកិច្ច និងគោល
នយោបាយកិច្ចការបរទេស ក្នុងបំណងទាក់ទាញការយកចិត្តទុកដាក់ និងគាំទ្រពី
អ្នកបោះឆ្នោត។ លទ្ធផលជាច្រើន គឺមហាសេដ្ឋី Trump កំពុងនាំមុខគេក្នុងបញ្ជី នឹងក្លាយទៅជាចំណុចកណ្តាលនៃការជជែកដោយពាក្យសម្តីគួរឲ្យ ភ្ញាក់ផ្អើល
រិះគន់គូបដិបក្ខនាពេលថ្មីៗនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ