ការបោះឆ្នោតនៅអាមេរិក៖ សមាជជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​បើកនៅទីក្រុងឈីកាហ្គោ

(VOVWORLD) - សមាជជាតិនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានបើកនៅទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី ១៩ ខែសីហា។ ជាមួយនឹងប្រធានបទ "ដើម្បីប្រជាជន ដើម្បីអនាគតរបស់យើង" សមាជមានការចូលរួមពីប្រតិភូចំនួន ៥០០០-៧០០០នាក់។ 

រាល់ថ្ងៃសន្និសីទ នឹងមានប្រធានបទដាច់ដោយឡែក ដោយផ្តោតលើខ្លឹមសារដែលលោកស្រី Harris ត្រូវការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ដូចជា៖ "ចក្ខុវិស័យដ៏ក្លាហានសម្រាប់អនាគតរបស់អាមេរិក" "ការតស៊ូដើម្បីសេរីភាព" និង "ដើម្បីអនាគតរបស់យើង"។

ការបោះឆ្នោតនៅអាមេរិក៖ សមាជជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​បើកនៅទីក្រុងឈីកាហ្គោ - ảnh 1United Center ជាកន្លែងរៀបចំព្រឹត្តិការណ៍សំខាន់ៗនៃសមាជជាតិរបស់កណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២៤ ។ រូបថត៖ Washington Post

វាគ្មិននៅក្នុងសមាជជាតិរួមមាន៖ លោកប្រធានាធិបតី Joe Biden អតីតប្រធានាធិបតី លោក Bill Clinton អតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton អតីតប្រធានាធិបតី លោក Barack Obama អតីតប្រធានសភា លោកស្រី Nancy Pelosi អភិបាលរដ្ឋ Illinois លោក Priztker និងអភិបាលក្រុង Chicago លោក Brandon Johnson ។ លោកស្រីអនុប្រធានាធិបតី Kamala Harris ក៏នឹងថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

សមាជក៏នឹងអនុម័តលើកម្មវិធីសកម្មភាពរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលបានប្រកាសសេចក្តីព្រាងតាំងពីខែកក្កដា។ កម្មវិធីសកម្មភាពនេះ សំដៅបង្កើតភាពបញ្ច្រាសគ្នារវាងអាទិភាពរបស់គណបក្សប្រជាធិបតេយ្យ ជាមួយគោលជំហររបស់លោក Donald Trump ដែលផ្តោតលើសំណើបង្កើនប្រាក់ឈ្នួលជាអប្បបរមារបស់សហរដ្ឋ ឥណទានពន្ធលើកុមារ ឥណទានពន្ធលើប្រាក់ចំណូលអប្បបរមា ការដំឡើងអត្រាពន្ធលើសាជីវកម្ម និងការបង្កើនគម្រោងថាមពលស្អាត និងសិទ្ធិបន្តពូជ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ