ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិគ្រោះយោបល់ជាលើកដំបូងអំពីការអនុវត្តសេចក្ដីសម្រេចចិត្តចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសមភាព

(VOVWORLD) - ប្រទេសសមាជិកនានានៃក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិ បត្តិការរវាងបណ្ដាប្រទេសក៏ដូចជាអង្គការ និងយន្តការអន្តរជាតិផ្សេងៗ ដើម្បីចែកចាយ វ៉ាក់សាំងប្រកប ដោយសមភាព ក្នុងតម្លៃសមរម្យសម្រាប់ប្រទេសនានាដែលកំពុងជួប ប្រទះនឹងវិបត្តិ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិគ្រោះយោបល់ជាលើកដំបូងអំពីការអនុវត្តសេចក្ដីសម្រេចចិត្តចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសមភាព - ảnh 1ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាជននៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។
(រូបថត៖ Xinhua/TTXVN)
នាព្រឹកព្រលឹមថ្ងៃទី២៧ ខែកក្កដា (ម៉ោងទីក្រុងហាណូយ) ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចពិគ្រោះយោបល់ជាលើកដំបូងអំពីការ អនុវត្តសេចក្ដីសម្រេចចិត្តលេខ២៥៦៥ ដែលត្រូវបានអនុម័តកាលពីខែកុម្ភៈឆ្នាំ២០២១ ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសម ភាពក្នុងបរិបទដែលជម្ងឺរាតត្បាត កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសនៅតាមប្រទេសមានជម្លោះមួយចំនួន។ ប្រទេសសមាជិកនានានៃក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិ បត្តិការរវាងបណ្ដាប្រទេសក៏ដូចជាអង្គការ និងយន្តការអន្តរជាតិផ្សេងៗ ដើម្បីចែកចាយ វ៉ាក់សាំងប្រកប ដោយសមភាព ក្នុងតម្លៃសមរម្យសម្រាប់ប្រទេសនានាដែលកំពុងជួប ប្រទះនឹងវិបត្តិ ព្រមទាំងអំពាវនាវ ឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប បានសង្កត់ធ្ងន់ថា ត្រូវធានាឲ្យមនុស្សទាំងអស់ទទួលបានការចាក់វ៉ាក់សាំង សេវាកម្មធ្វើតេស្ត ព្យាបាលជម្ងឺកូវីដ ១៩ ហើយអំពាវនាវឲ្យបណ្ដាប្រទេសជួយគាំទ្រ ខាងហិរញ្ញវត្ថុក៏ដូចជាប្រភពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់កម្មវិធី COVAX។ ក្រៅពីនោះលោកឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃវិធានការយូរអង្វែងនានា ដូចជាការបង្ការ បញ្ឈប់ជម្លោះ ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនរបររកស៊ីរបស់ប្រជាជន ការផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនិងការឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ច អាកាសធាតុនិងជម្ងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ