ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខ្វែងគំនិតក្នុងការដោះស្រាយបញ្ហារបស់ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ច ប្រជុំជាបន្ទាន់ស្តីអំពីបញ្ហានៅ ស.ប.ប.ក. ក្នុងនោះ បណ្ដាប្រទេសជាសមាជិក អចិន្ត្រៃយ៍បានសម្តែងទស្សនៈខុសពីគ្នាអំពីការទប់ទល់នឹងកម្មវិធីអភិវឌ្ឍន៍កាំជ្រួច និងនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខ្វែងគំនិតក្នុងការដោះស្រាយបញ្ហារបស់ ស.ប.ប.ក. - ảnh 1 ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខ្វែងគំនិតក្នុងការដោះស្រាយបញ្ហារបស់ ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ៥ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ច ប្រជុំជាបន្ទាន់ស្តីអំពីបញ្ហានៅ ស.ប.ប.ក. ក្នុងនោះ បណ្ដាប្រទេសជាសមាជិក អចិន្ត្រៃយ៍បានសម្តែងទស្សនៈខុសពីគ្នាអំពីការទប់ទល់នឹងកម្មវិធីអភិវឌ្ឍន៍កាំជ្រួច និងនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ឯកអគ្គរដ្ឋទូតអាមេរិក អង់គ្លេសនិងបារាំងបាន អំពាវនាវក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តថ្មីដែលមាន ចរិតលក្ខណៈចាប់បង្ខំច្បាស់លាស់មួយសំដៅរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើ កីរ៉េខាងជើង។ ក្នុងពេលនោះ  ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនិងចិនបានប្រឆាំងជំទាស់ ការបង្កើនបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះព្យុងយ៉ាង។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikky Haley បានប្រកាសថា៖ ទង្វើបង្កអស្ថិរភាពរបស់ប្រទេសកូរ៉េខាងជើងកំពុងបំផ្លាញចោលក្តីសង្ឃឹមស្តីអំពីវិធានការការទូត ហើយអាចធ្វើឲ្យអាមេរិកត្រូវអនុវត្តសកម្មភាពយោធា។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Pyotr Ilyichev  បានចាត់ទុក ថា៖ គប្បីលុបចោលលទ្ធភាពអនុវត្តវិធានការយោធាដើម្បីដោះស្រាយបញ្ហារបស់ ស.ប.ប.ក ព្រមទាំង អះអាងថា៖ រាល់ការខំប្រឹងប្រែងហ៊ុំព័ទ្ធសេដ្ឋកិច្ចកូរ៉េខាង ជើងគឺមិនអាចទទួលយកបានឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ