ការវិប័ត្តការទូតរវាងប្រទេសអេហ្ស៊ីបជាមួយអារ៉ាប់បីសាអូឌិតនឹងបានដោះស្រាយយ៉ាងឆាប់ៗ
(VOV) /  
ថ្លែងមតិ នៅសន្និសីទកាសែត នៅទីក្រុងគែ នាថ្ងៃទី 29 មេសា រដ្ឋមន្ត្រីក្រសួងផែនការ
និង កិច្ចសហប្រតិបត្តិការអន្តរជាតិ អេហ្ស៊ីប Fayza Abul Naga បានចាត់ទុកថា៖ ការវិប័ត្តការទូត រវាងប្រទេសនេះជាមួយ អារ៉ាប់បីសាអូឌិត នឹងបានដោះស្រាយយ៉ាងឆាប់ៗ ដោយប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងចីរភាព។ លោក Fayza Abul Naga បាន
លើកច្បាស់ថា៖ ការវិបត្តិនេះ មិនជះឥទ្ធិពល ដល់ការជួយឧបត្ថម្ភ សេដ្ឋកិច្ច របស់ អារ៉ាប់បីសាអូឌិត ចំពោះអេហ្ស៊ីបទេ និងភាគី អារ៉ាប់បីសាអូឌិត ក៏បានបដិសេដ្ឋសមត្ថភាពដកការវិនិយោគចេញពីអេហ្ស៊ីបដែរ។
ការវិបត្តិការទូតនេះបានកើតមានឡើង បន្ទាប់ពីពេល អារ៉ាបបីសាអូឌិត សម្រេចចិត្ត កោះ
ហៅឯកអគ្គរដ្ឋទូត និងបិទទ្វាស្ថានទូតប្រទេសនេះ នាថ្ងៃទី 28 មេសា នៅអេហ្ស៊ីប ក៏ដូចជា
បណ្ដាស្ថានកុងស៊ូល នៅទីក្រុង Alexandria និង Suez របស់ អេហ្ស៊ីប ដើម្បី ប្រតិកម្មចំពោះ
ការចាប់ឃុំមេធាវី និងជាសកម្មជនអេហ្ស៊ីបមួយរូប៕
|
ការវិប័ត្តការទូតរវាងប្រទេសអេហ្ស៊ីបជាមួយអារ៉ាប់បីសាអូឌិតនឹងបានដោះស្រាយយ៉ាងឆាប់ៗ (http://dantri.com.vn) |
-VOV