ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាប្តេជ្ញាកសាងខ្សែព្រំដែនសន្តិភាពនិងធានាសន្តិសុខសណ្តាប់ធ្នាប់
(VOVWORLD) -នាថ្ងៃទី២១កក្កដានៅរាជធានីភ្នំពេញ នៅខាងក្រៅដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ ព្រះរាជា ណាចក្រកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នោះ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងនគរបាល វៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសូងនគរបាល បានអញ្ជើញជួបធ្វើការជាមួយ លោក អ៊ុក គឹម លេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា។
ទិដ្ឋភាពនៃជំនួបធ្វើការរវាងឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសូងនគរបាល ជាមួយ លោក អ៊ុក គឹម លេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា |
នៅទីនេះ លោក Nguyen Van Thanh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តប្រកប ដោយប្រសិទ្ធភាពរាល់ផែនការសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា ដើម្បីកសាងខ្សែព្រំដែនសន្តិភាពមួយនិងធានាសន្តិសុខ សណ្តាប់ធ្នាប់។
រីឯខ្លួនវិញ រដ្ឋលេខាធិការ លោក អ៊ុក គឹមលេខ បានវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងនគរបាលវៀតណាមជាមួយ ក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនេះបន្តជាមូលដ្ឋាន រឹងមាំ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព របស់ប្រជា ជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍នាពេលខាងមុខ៕