ការសន្ទនា សារព័ត៌មានបដិវត្តន៍វៀតណាមជាមួយការងារកសាងបក្ស
|
ការសន្ទនា សារព័ត៌មានបដិវត្តន៍វៀតណាមជាមួយការងារកសាងបក្ស (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៧មិថុនានៅក្រុងហាណូយ បក្សភាគប្លុកស្ថាប័ន
មជ្ឈឹមបានសហការជាមួយសមាគមអ្នកកាសែតវៀតណាមរៀបចំការសន្ទនា
ដោយប្រធានបទ សារព័ត៌មានបដិវត្តន៍ជាមួយកិច្ចការកសាងបក្សក្នុងសម័យ
កាលផ្លាស់ប្តូរថ្មីក្នុងឱកាសរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀត
ណាមទី២១មិថុនា។ វាយតំលៃខ្ពស់នូវតួនាទីរបស់សារព័ត៌មានចំពោះកិច្ចការ
កសាងបក្សលេខាបក្សភាគប្លុកស្ថាប័នមជ្ឈឹមលោក Dao Ngoc Dung បានសង្កត់
ធ្ងន់ថា៖
“ក្នុងសកម្មភាពជាក់ស្ដែង បណ្ដាស្ថាប័នសារព័ត៌មានជានិច្ចកាលគោរព
ការងារកសាងបក្ស។ ប្រព័ន្ធសារព័ត៌មានបក្សស្ថាប័នសារព័ត៌មានផ្នែកនានាបាន
លៃទុកអត្រាសមស្របវិនិយោគធនធានមនុស្សនិងបញ្ញាដើម្បីឃោសនាដើម្បី
កសាងបក្សនិងទទួលបានលទ្ធផលសំខាន់រួមចំណែកនាំគោលការណ៍សេចក្តី
សំរេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅប្រែក្លាយគំនិតរបស់បក្សទឹកចិត្ត
ប្រជាជនក្លាយទៅជាការពិតដ៏រស់រវើក។”
នៅកិច្ចសន្ទនានេះបណ្ដាដំណាងបានប្រមូលផ្ដុំបញ្ជាក់ច្បាស់តួនាទីរបស់សារ
ព័ត៌មានរបស់អ្នកធ្វើកាសែតជាមួយកិច្ចការកសាងបក្សនាបច្ចុប្បន្ន និងរាល់ការរួម
ចំណែកលេចធ្លោរបស់សារព័ត៌មានបដិវត្តន៍វៀតណាមចំពោះកិច្ចការកសាងបក្ស
ក្នុងសម័យកាលផ្លាស់ប្តូរថ្មីជាដើម៕