ខសាច់គោរបស់វៀតណាមស្ថិតក្នុងមុខម្ហូបរម្ងាស់កំពូលទាំង ១០ នៅលើពិភពលោក
(VOVWORLD) - ម្ហូបខសាច់គោរបស់វៀតណាមបានចូលក្នុងកំពូលម្ហូបរម្ងាស់ឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោកដែលត្រូវបានគេហទំព័រអាហារ Taste Atlas បោះឆ្នោតច្រើសរើស។
រូបថត៖ Taste Atlas |
យោងតាម Taste Atlas ខសាច់គោ គឺជាមុខម្ហូបដ៏ពេញនិយមរបស់វៀតណាម ដែលអាចបរិភោគតែម្នាក់ឯង ឬជាមួយនំប៉័ង ឬស៊ុបគុយទាវ។ នៅពេលទទួលទានជាមួយម្ហូបនេះ អ្នកទទួលទានអាចពិសារជាមួយជី basil ឬ coriander។ ម្ហូបខសាច់គោ រួមមានគ្រឿងផ្សំដូចជា ខសាច់គោការ៉ុត ម្ទេស ម្រេច ខ្ទឹមក្រហម និងគ្រឿងផ្សំទាំងអស់ខាងលើត្រូវបានដាំឱ្យពុះក្នុងទឹកស៊ុបដែលមានរសជាតិហឹរ។ ខសាច់គោ ជាធម្មតាត្រូវបានគេប្រើសម្រាប់អាហារពេលព្រឹក ហើយមុនពេលត្រូវបានបម្រើ ម្ហូបនេះនឹងត្រូវបានតុបតែងខ្ទឹមបារាំងស្តើងៗ។ Taste Atlas បញ្ជាក់ថា៖ រសជាតិផ្អែម សាច់គោ basil និង cilantro បង្កើតជាម្ហូបខសាច់គោ ដែលមានរសជាតិស្រាល ដែលងាយស្រួលផ្គាប់ចិត្តពីជនជាតិវៀតណាមដល់អតិថិជនបរទេស៕