គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមចូលជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា
(VOVWORLD) - តាមការអញ្ជើញរបស់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាចាប់ ពីថ្ងៃទី ១ ខែមេ សាដល់ថ្ងៃទី ៦ ខែមេសា។
លោក Vu Chien Thang អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន (រូបថតៈ VOV5) |
នាព្រឹកថ្ងៃទី ២ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀត ណាម ដឹកនាំដោយលោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិ បាលវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន។ នៅទីនេះ លោក Vu Chien Thang បានសង្កត់ធ្ងន់ពីគោលនយោបាយឥតងាករេរបស់បក្សនិងរដ្ឋាភិបាលវៀត ណាមក្នុងការសាមគ្គីសាសនាទាំងអស់ ដោយបង្កើតលក្ខណៈងាយស្រួលសម្រាប់សាស នានានា មានសេរីភាពក្នុងការប្រតិបត្តិសកម្មភាព។ លោក Vu Chien Thang សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងចែករំលែកនូវបទពិសោធ ន៍ក្នុងការគ្រប់គ្រងសកម្មភាពសាសនា ដើម្បីជួយឲ្យសាសនាទាំងអស់នៃប្រទេសទាំងពីរសហការគ្នាប្រកបដោយសុខដុមរម្មនា ក្លាយជាប្រភពកម្លាំងពលំ រួមចំណែកក្នុងការកសាងនិងការពារប្រទេសជាតិ។
លោក Vu Chien Thang អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តម ហ៊ឹម ឆែម (រូបថតៈ VOV5) |
ក៏នៅពេលព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមលោក Vu Chien Thang បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា។ នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍សាសនានៅក្នុងប្រទេសនីមួយៗ ជួយសាសនាទាំងអស់ មានសកម្ម ភាពកាន់តែច្រើនថែមទៀត និងចូលរួមចំណែកក្នុងកិច្ចការស្ថាបនានិងការការពារមាតុប្រទេស រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងកម្ពុជា៕