គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាន
(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នឹងអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាន (ADMM ) លើកទី១១ សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM +) លើកទី ៤ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ តុលា ឆ្នាំ២០១៧។
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួម
សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាន |
ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នឹងអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាន (ADMM ) លើកទី១១ សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM +) លើកទី ៤ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ តុលា ឆ្នាំ២០១៧។
ការដែលចូលរួមបណ្ដាសន្និសីទនៃគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានបង្ហាញពីការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាម លើវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការការពារជាតិអាស៊ាន ហើយអះអាងតួនាទីរបស់វៀតណាមចំពោះតបន់ និងពិភពលោក តាមរយៈរាល់សកម្មភាពនៅវេទិកាពហុភាគី ក៏ដូចជាការជំរុញកិច្ចខិតខំប្រឹងប្រែងរួម សំដៅរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅលើតំបន់។
ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីនរបស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម គឺសំដៅផ្លាស់ប្ដូរខ្លឹមសារ វិធានការសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ហើយរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕