គុយបាប្រកាសសំរេចភារកិច្ចអន្តរជាតិប្រឆាំងអេបូឡានៅទ្វីបអាហ្វ្រីក

គុយបាប្រកាសសំរេចភារកិច្ចអន្តរជាតិប្រឆាំងអេបូឡានៅទ្វីបអាហ្វ្រីក - ảnh 1
គុយបាប្រកាសសំរេចភារកិច្ចអន្តរជាតិប្រឆាំងអេបូឡានៅទ្វីបអាហ្វ្រីក (AFP)


        Vovworld-រដ្ឋមន្ត្រីក្រសួងសុខាភិបាលគុបាលោក Roberto Morales នាថ្ងៃ​ទី
២១មិនាបានឲ្យដឹងថា គណៈប្រតិភូវេជ្ជបណ្ឌិនិងមន្ត្រីសុខាភិបាលនៃប្រទេស​នេះ
​បានសំរេចភារកិច្ចអន្តរជាតិជួយឧបត្ថម្ភប្រទេសអាហ្វ្រីកខាងលិចប្រឆាំងនឹង
​អាសន្នរោគអេបូឡានិងនឹងត្រឡប់មកប្រទេសវិញក្នុងប៉ុន្មានថ្ងៃខាងមុខ។ គុយបា
ជាប្រទេសដំបូងគាំទ្រសេចក្តីអំពាវនាវរបស់អង្គការសហប្រជាជាតិអំពីការបញ្ជូន
ក្រុមវេជ្ជបណ្ឌិតទៅកាន់ទ្វីបអាហ្វ្រីកដើម្បីជួយឧបត្ថម្ភផ្នែក​សុខាភិបាលដែលនៅ
មានកំហិតនៅទីនេះ។

        ជាសរុបគុយបាបានបញ្ជូនវេជ្ជបណ្ឌិតគ្រូពេទ្យចំនួន១៦៥នាក់ទៅកាន់
Sierralion ៥៣នាក់ទៅកាន់លីបេរីយ៉ានិង៣៨នាក់ទៅកាន់ហ្គុយណេ ជាបណ្ដា​
ប្រទេសរងឥទ្ធិពលធ្ងន់ធ្ងរបំផុតនៃអាសន្នរោគនេះដោយមានករណីចំនួន១ម៉ឺន
នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ