ចិនបានប្រកាសនឹង "អនុវត្តវិធានការចាំបាច់" បន្ទាប់ពីសហរដ្ឋអាមេរិកបាន​ដាក់កំហិត​លើ​ការនាំចេញបន្ទះឈីប

(VOVWORLD) - នាថ្ងៃទី២ ខែធ្នូ ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកដែលបានដាក់កំហិតថ្មីលើការ នាំចេញបន្ទះឈីប និងឧបករណ៍ semiconductor ទៅកាន់ប្រទេសចិន ហើយបានប្រកាស ថា នឹង"អនុវត្តវិធានការចាំបាច់" ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។ 

នៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានហៅកញ្ចប់វិធានការថ្មីដែលដាក់កំហិតលើការនាំចេញបន្ទះឈិប និងឧបករណ៍ semiconductor របស់សហរដ្ឋអាមេរិកជា "ទង្វើបង្ខិតបង្ខំនៃសេដ្ឋកិច្ច និងមិនមែនទីផ្សារដគំរូ"; បានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងបន្តធ្វើទូទៅនូវគោលគំនិតនៃសន្តិសុខជាតិ ការឆ្លៀតប្រើប្រាស់វិធានការត្រួតពិនិត្យ ការនាំចេញនិងការអនុវត្តទង្វើគំរាមកំហែងឯកតោភាគី។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា "ចិនប្រឆាំងជំទាស់យ៉ាងដាចអហង្ការចំពោះរឿងនេះ"។

ចិនបានប្រកាសនឹង ក្រសួងពាណិជ្ជកម្មចិន។ រូបថត៖ VCG

មុននោះ នៅថ្ងៃដដែល រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់កំ ហិតថ្មីលើការនាំចេញបន្ទះឈីប និងឧបករណ៍ semiconductor មួយចំនួនទៅកាន់ប្រទេស ចិន។ នេះជាការដាក់ទណ្ឌកម្មលើកទី ៣ ក្នុងរយៈពេលបីឆ្នាំមកនេះ ដោយមានវិសាល នៃប៉ះពាល់គ្របដណ្ដប់លើក្រុមហ៊ុនចិនជាង ១៤០។ កញ្ចប់វិធានការថ្មីបង្ហាញពីការប្ដេជ្ញា ចិត្តរបស់រដ្ឋបាលលោក Biden ក្នុងការទប់ស្កាត់ចិន អភិក្រមបច្ចេកវិទ្យាស្នូល ហើយបាននាំចេញប៉ុន្មានសប្តាហ៍មុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលត្រូវបានរំពឹងថា នឹងតែរក្សាគោលនយោបាយតឹងតែងជាច្រើនចំពោះប្រទេសចិនរបស់រដ្ឋាបាល លោក Biden៕

ប្រតិកម្មទៅវិញ

ផ្សេងៗ