ចាប់ផ្ដើមវង់ចរចារថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1
![ចាប់ផ្ដើមវង់ចរចារថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1 - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_01_19/iran_jmhm.jpg) |
ចាប់ផ្ដើមវង់ចរចារថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1 (Reuters) |
Vovworld-នាថ្ងៃទី១៨មករានៅទីក្រុង Geneva ស្វីស ដំណាងរបស់អ៊ីរ៉ង់និង
ក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)បានចាប់ផ្ដើមវង់ចរចារថ្មីអំពីកម្មវិធីនុយគ្លេអ៊ែ
របស់អ៊ីរ៉ង់នៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។ វង់ចរចារត្រឹមតែប្រព្រឹត្តទៅនាថ្ងៃទី
១៨មករាប៉ុណ្ណោះ និងចាប់ផ្ដើមពីការបូកសរុបលទ្ធផលដែលទទួលបានពីជំនួប
សន្ទនាទ្វេភាគី២ថ្ងៃកន្លងមក រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad
Zarif និងសមភាគីនានាក្នុងក្រុម P5+1។
អ៊ីរ៉ង់និងក្រុម P5+1 ឯកភាពដល់ចុងខែមិនាឆ្នាំ២០១៥នឹងទទួលបានកិច្ចព្រម
ព្រៀងក្របខ័ណ្ឌ បន្ទាប់នោះដំណើរការពិភាគ្សាលើមាត្រាលំអិតនៃកិច្ចព្រមព្រៀង
ក្នុងអំឡុង៣ខែជាបន្តមុនកាលកំណត់ថ្មី៕