ឆ្នាំ២០១៤ជាឆ្នាំទទួលជោគជ័យក្នុងការបញ្ជាណែនាំរូបីយវត្ថុ
|
ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh |
(VOV)_ក្នុងនាទីប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ទេសាភិបាលធនាគារជាតិវៀតណាម
លោក Nguyen Van Binh បានចែករំលែកថា៖ បណ្ដាសមិទ្ធិសេដ្ឋកិច្ចសង្គមរបស់
ប្រទេសជាតិក្នុងឆ្នាំ២០១៤ មានការរួមវិភាគទានពីប្រព័ន្ធធនាគារ។ ជំនឿជាក់របស់
ប្រជាជន និងសង្គមទៅលើសកម្មភាពផ្នែកធនាគារ ត្រូវបានពង្រឹង។ ជាពិសេស ក្នុងឆ្នាំ ២០១៥នេះ ធនាគារជាតិវៀតណាមនៅរក្សាគោលដៅបញ្ជាណែនាំអត្រាប្រាក់
ដុល្លារអាមេរិក ក្នុងកំរិត២%។ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖
“ ក្នុងឆ្នាំ ២០១៤ ធនាគារជាតិវៀតណាមបានទិញបរិមាណរូបីយប័ណ្ណបរទេស
ជាច្រើន ព្រមទាំងនាំចេញបរិមាណប្រាក់ដុងក៏ច្រើនដែរ។ ពីដើមឆ្នាំ២០១៥ យើងខ្ញុំនឹង
ជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មនានាដែលក្នុងនោះមានអង្គភាពអាជីវកម្មនាំចេញ។”
លោក Nguyen Van Binh អោយដឹងថែមទៀតថា៖ គោលការណ៍រួមរបស់ធនាគារជាតិ
គឺរក្សាកំរិតការប្រាក់ស្ថិរភាពដូចនាបច្ចុប្បន្ន។ រួមជាមួយនោះ ធនាគារជាតិក៏បានចាត់
ទុកបញ្ហាដោះស្រាយបំណុលខូចជាបញ្ហាសំខាន់ក្នុងប៉ុន្មានឆ្នាំជាបន្តដែរ៕