|
បរិមាណជនចំណាកស្រុក ចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦អាចកើនឡើងដល់ទៅ១លាននាក់
(រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាករណ៍ថា បរិមាណជនចំណាកស្រុក
ចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦ អាចកើនឡើងដល់ទៅ១លាននាក់ ក្នុងនោះភាគ
ច្រើន ជនចំណាកស្រុកនៅបន្តស្វែងរកវិធានការទៅកាន់អាល្លឺម៉ង់។តួរលេខពោល
ខាង លើត្រូវបានប្រកាសដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Ole
Schroder ក្នុងជំនួបសន្ទនានៅទីក្រុងព្រុចសែលជាមួយសមភាគីស៊ុយអែត ដាណឺ
មាក់និងស្នងការទទួលបន្ទុកបញ្ហាជនចំណាកស្រុកទ្វីបអឺរ៉ុបលោក Dimitris
Avramopoulos។នៅទីនេះ លោក Schroder បានរិះគន់គណៈកម្មាធិការអឺរ៉ុប (EC)
ដោយសារវិធានការត្រូវបានអនុវត្តន៍សំដៅកាត់បន្ថយបរិមាណជនចំណាកស្រុក
ចូលទៅអឺរ៉ុបរហូតដល់ពេលនេះមិនទាន់សរឲ្យឃើញប្រសិទ្ធិភាពនៅឡើយ។
នាបច្ចុប្បន្ន ជារៀងរាល់ថ្ងៃមានជនចំណាកស្រុកជាមធ្យមចំនួន៤ពាន់នាក់ពីទួរគី
ចូលទៅក្រិចដើម្បីបន្តទៅកាន់ប្រទេសអឺរ៉ុបផ្សេងៗទៀត៕