ប្រគុំតន្ត្រី "វៀតណាមជាទីស្រឡាញ់" ជាមួយយុវជនដែលមានស្ថានភាពលំបាក

(VOVWORLD) - នេះជាលើកទីមួយហើយដែលសមាជិកក្រុម Gio Xanhដែលមានសមាជិកប្រមាណ ២០០ នាក់បានសម្តែងនៅទីក្រុង Hue និងជាគោលដៅមួយក្នុងចំណោមគោលដៅទាំង ៣ ក្នុងដំណើរនៃការប្រគុំតន្ត្រីរបស់ក្រុមនេះ។
ប្រគុំតន្ត្រី ក្រុមចម្រៀងនាំប្រគុំតន្ត្រីវៀតណាមជូនប្រជាជននៃទីក្រុង Hue។ រូបភាព៖ Mai Trang - VNA

កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា កម្មវិឌីប្រគុំតន្ត្រី "វៀតណាមជាទីស្រឡាញ់" របស់ក្រុម Gio Xanh បានប្រព្រឹត្តទៅនៅទីក្រុង Hue ។ រាត្រីតន្ត្រីគឺជាអំណោយដ៏មានអត្ថន័យសម្រាប់យុវជនជិត ៣០០ នាក់ មកពីមណ្ឌលគាំពារសង្គម ភូមិកុមារ ឬទស្សនិកជនដែលងាយរងគ្រោះ ជនពិការ នៅទីក្រុង Thua Thien - Hue ។ កុមារៗមិនត្រឹមតែបានទស្សនាតន្ត្រីប៉ុណ្ណោះទេ ថែមទាំងបានហាត់ច្រៀង និងសម្តែងជាមួយក្រុមចម្រៀងនៅក្នុងកម្មវិធីទៀតផង។

នេះជាលើកទីមួយហើយដែលសមាជិកក្រុម Gio Xanhដែលមានសមាជិកប្រមាណ ២០០ នាក់បានសម្តែងនៅទីក្រុង Hue និងជាគោលដៅមួយក្នុងចំណោមគោលដៅទាំង ៣ ក្នុងដំណើរនៃការប្រគុំតន្ត្រីរបស់ក្រុមនេះ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ក្រុម Gio Xanh គឺជាក្រុមចម្រៀងសហគមន៍ដំបូង និងធំជាងគេនៅវៀតណាម។ មកទល់នឹងពេលនេះ Gio Xanh មានសមាជិកជិត ២០០ នាក់ ចាប់ពីអាយុ ៦ ដល់ ៨៧ ឆ្នាំ។ គោលដៅរបស់ក្រុមចម្រៀងគឺដើម្បីនាំយកសិល្បៈច្រៀងឱ្យកាន់តែជិតស្និទ្ធជាមួយមនុស្សគ្រប់រូប ដោយប្រើតន្ត្រីដើម្បីភ្ជាប់មនុស្សជាមួយគ្នាទៅវិញទៅមក រួមគ្នានាំមកនូវគុណតម្លៃល្អដល់សហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ