|
ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសនៅខេត្ត Thua Thien - Hue |
(VOV)_នារសៀលថ្ងៃទី២ កក្កដា នៅទីក្រុងហ្វេ គណៈកម្មាធិការប្រជាជនខេត្ត Thua
Thien – Hue បានរួមសហការជាមួយក្រសួងការបរទេស រៀបចំ៖ ជំនួបប្រាស្រ័យ ពន្លឿន
វិនិយោគបរទេសនៅខេត្ត Thua Thien – Hue ឆ្នាំ ២០១៦។ គំរោងការណ៍សំខាន់ចំនួន
៣០ ត្រូវបានខេត្តអំពាវនាវវិនិយោគក្នុងឱកាសនេះ រួមមាន៖សេវាកម្មទេសចរណ៍
ឧស្សាហកម្មឧបត្ថម្ភ អប់រំ សុខាភិបាល…លៗ។ ថ្លែងមតិនៅទីនេះ លោក Phan Thien
Dinh ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Thua Thien – Hue បានអោយដឹងថា៖
“ មានចំណុចពិបាកជាច្រើន ក្នុងពេលអំពាវនាវ វិនិយោគិនបរទេសមកដល់ខេត្ត Thua
Thien – Hue ជាពិសេសគឺក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម។ Thua Thien – Hue ទើបនឹង
បានចាប់ផ្តើមក្នុងវិស័យកាត់ដេរ និងទេសចរណ៍ បានជានិន្នការវិនិយោគក្នុងវិស័យ
នេះច្រើនជាងគេ៕”