ជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមជាមួយខេត្តYunnanរបស់ចិន

ជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមជាមួយខេត្តYunnanរបស់ចិន - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយលោកស្រីLi Jiang អភិបាលរងខេត្ត Yunnan ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម


(VOVworld)-ក្នុងការជួបសន្ទនាជាមួយលោកស្រី Li Jiang អភិបាលរងខេត្ត​Yunnan ប្រទេសចិននាថ្ងៃទី៩ឧសភានោះ ឧបនាយកររដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក
Trinh Dinh Dung បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀត ណាមបាន
ផ្តោតការយកចិត្តទុកដាក់និងគាំទ្រជានិច្ចកិច្ចសហប្រតិបត្តិការរវាងក្រ សួងស្ថាប័ន
នានារបស់វៀតណាមជាមួយតំបន់មួយចំនួនរបស់ចិននិយាយរួមនិង ខេត្ត Yunnan និយាយដោយឡែក។ លោក Trinh Dinh Dung បានស្នើឲ្យខេត្ត Yunnan បើកទូលាយ
ការនាំចូលទំនិញពីវៀតណាម ជាពិសេសគឺមុខទំនិញកសិ កម្ម រុក្ខកម្មនិងជលផល រួមចំណែកជម្រុញវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស ទាំងពីរឲ្យអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាព។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកច្បាស់ថា ភាគីទាំងពីរគប្បីប្រតិបត្តិល្អនូវឯកសារគ្រប់គ្រងព្រំដែន លើដីគោកវៀតណាម-ចិន រឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រឆំាងបទ ល្មើស ព្រមទាំងបង្កើនកិច្ច សហប្រតិបត្តិការគ្រប់គ្រងពលករតាមព្រំដែន រួម ចំណែកចូលក្នុងការកសាងខ្សែ ព្រំដែនវៀតណាម-ចិនសន្តិភាព ស្ថិរភាព សហប្រ តិបត្តិការនិងអភិវឌ្ឍន៍។

        រីឯខ្លួនវិញ លោកស្រី Li Jiang បានអះអាងថា ខេត្ត Yunnan យកចិត្តទុក ដាក់ជាពិសេសទៅលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយតំបន់នា នារបស់វៀតណាម និងត្រៀមជាស្រេចរួមជាមួយតំបន់នានារបស់វៀតណាម អនុវត្តត្រឹមត្រូវនូវមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការជួប ប្រាស្រ័យមិត្តភាពរួមចំណែកពង្រឹងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យរវាងចិនជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ