ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី លោក B.Netanyahu ច្រានចោលយថាទស្សន៍អំពីបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលយថាយទស្សន៍អំពីបទឈប់បាញ់មួយនៅក្នុងតំបន់ហ្គាហ្សា ក្នុងបរិបទនៃព័ត៌មានជាច្រើនទាក់ទងនឹងការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នរវាងយោធារបស់ប្រទេសនេះ និងក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv (រូបថត៖ AFP/TTXVN) |
មុននោះ ប្រភពពីចលនាអ៊ីស្លាមហាម៉ាសបានឲ្យដឹងថា ការចរចាកំពុងដំណើរការដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ដែលកងកម្លាំងនេះឃុំខ្លួនក្នុងនោះមានជនជាតិអាមេរិកចំនួន ៦ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៣ ថ្ងៃនៅក្នុងតំបន់ហ្គាហ្សា។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ នាយករដ្ឋមន្ត្រី Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានបទឈប់បាញ់ ប្រសិនបើ (ហាម៉ាស) មិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។
មុននេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Netanyahu បានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ ទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងក៏ដោយ ប៉ុន្តែបានកត់សម្គាល់ថា អ៊ីស្រាអែលនឹងពិចារណា "ការផ្អាកយុទ្ធសាស្ត្រតូចតាច" ចំពេលមានការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការទទួលជំនួយ ឬចាប់ចំណាប់ខ្មាំងចេញ៕