ទីភ្នាក់ងារស៊ើបអង្កេតកូរ៉េខាងត្បូងបានដាក់ពាក្យសុំដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol

(VOVWORLD) - នៅព្រឹកនេះ (ថ្ងៃទី ៣០ ខែធ្នូ) ទីភ្នាក់ងារស៊ើបអង្កេតកូរ៉េបានឲ្យដឹងថា ខ្លួនបានដាក់សំណើជាផ្លូវការសម្រាប់ការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ទៅកាន់តុលាការរបស់ប្រទេសនេះ បន្ទាប់ពីលោក Yoon មិនបានអនុវត្តតាមសំណើបង្ហាញខ្លួនជាលើកទីបី ដោយក្រុមស៊ើបអង្កេតពិសេសដាក់ចេញ កាលពីម្សិលមិញ (២៩ ធ្នូ)។ ដីកាបង្គាប់ឲ្យបង្ហាញខ្លួនលើកទី ១ និងទី ២ ត្រូវបានចេញនៅថ្ងៃទី ១៨ និង ២៥ ខែធ្នូ រៀងខ្លួន។

រហូតមកដល់ពេលនេះ លោកប្រធានាធិបតី Yoon Suk Yeol មិនត្រឹមតែមិនគោរពតាមបញ្ជាឱ្យបង្ហាញមុខដែលចេញដោយទីភ្នាក់ងារស៊ើបអង្កេតកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងមិនទទួលយកឯកសារដែលផ្តល់ដោយតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទាក់ទងនឹងការស្នើបង្ហាញខ្លួន និងបង្ហាញមុខតុលាការទៀតផង។   លោក Yoon Suk Yeol ក៏មិនបានបង្ហាញខ្លួននៅតុលាការធម្មនុញ្ញដែរនៅថ្ងៃទី២៧ ខែធ្នូ បើទោះជាលោកបានប្រកាសតាមរយៈមេធាវីតំណាងរបស់លោកថា លោកនឹងចូលរួមក្តី។ ប្រការនេះកំពុងបង្កើតឧបសគ្គយ៉ាងធំសម្រាប់ដំណើរការស៊ើបអង្កេត និងប្រសិទ្ធភាពនៃដំណោះស្រាយចោទប្រកាន់លោក Yoon ដែលរដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តកាលពីថ្ងៃទី ១៤ ខែធ្នូ។

យោងតាមអ្នកសង្កេតការណ៍ ចំណាត់ការនេះដោយក្រុមស៊ើបអង្កេតរួម រួមទាំងតំណាងប៉ូលីស និងការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង ទទួលបន្ទុកស៊ើបអង្កេតប្រធានាធិបតី Yoon Suk Yeol នឹងធ្វើឱ្យស្ថានការណ៍ដ៏ស្មុគស្មាញរួចទៅហើយ កាន់តែស្មុគស្មាញ ហើយក៏មានលទ្ធភាពនៃការបង្កជម្លោះរវាងភ្នាក់ងារស៊ើបអង្កេត និងឆ្មាំការពារប្រធានាធិបតី ដែលជាអង្គភាពទទួលខុសត្រូវក្នុងការការពារសុវត្ថិភាពដាច់ខាតរបស់ប្រធានាធិបតីបច្ចុប្បន្នក្នុងគ្រប់ស្ថានភាពទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ