ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ICRC និងអាល្លឺម៉ង់អំពាវនាវឱ្យការពារជនស៊ីវិល

(VOVWORLD) - នាថ្ងៃទី ៤ ខែធ្នូ ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោកស្រី Mirjana Spoljaric បានឲ្យដឹងថា លោកស្រីបានទៅដល់តំបន់ ហ្គាហ្សា ហើយបានសង្កត់ធ្ងន់ថា ការឈឺចាប់នៅក្នុងតំបន់ទឹកដីរបស់ជនប៉ាឡេស្ទីននេះគឺ "មិនអាចទ្រាំទ្របានឡើយ" ។

នៅលើបណ្តាញសង្គម X អ្នកស្រី Mirjana Spoljaric បានអំពាវនាវឱ្យការពារជនស៊ីវិល និងមិនរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះឡើយ។ ប្រធាន ICRC ក៏បានដាស់តឿនឱ្យភាគីជម្លោះនៅតំបន់ហ្គាហ្សា ដោះលែងអ្នកដែលរងការចាប់ខ្លួន និងធានាថា ICRC អាចទៅជួបពួកគេដោយសុវត្ថិភាព។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ICRC និងអាល្លឺម៉ង់អំពាវនាវឱ្យការពារជនស៊ីវិល - ảnh 1តង់បណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅ Khan Yunis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃទី ១០ ខែធ្នូ ដើម្បីពិភាក្សាអំពីស្ថានភាពសុខាភិបាលនៅតំបន់ហ្គាហ្សា។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានកោះហៅកិច្ចប្រជុំបន្ទាប់ពីទទួលបានសំណើពីប្រទេសសមាជិកចំនួន ១៤ នៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនេះ។

មុននោះ កាលពីថ្ងៃទី ៤ ខែធ្នូ សាក្សីមួយចំនួនបានឲ្យដឹងថា រថក្រោះរបស់អ៊ីស្រាអែលរាប់សិបគ្រឿងបានចូលក្នុងតំបន់ហ្គាហ្សាភាគខាងត្បូង ថ្វីត្បិតតែមានការព្រួយបារម្ភជាសកលអំពីការកើនឡើងចំនួនជនស៊ីវិលស្លាប់និងរងរបួស និងក្តីបារម្ភចំពោះហានិភ័យនៃជម្លោះជាមួយក្រុមហាម៉ាសនឹងរីករាលដាលដល់មជ្ឈិមបូព៌ា។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ICRC និងអាល្លឺម៉ង់អំពាវនាវឱ្យការពារជនស៊ីវិល - ảnh 2 រថក្រោះរបស់អ៊ីស្រាអែលធ្វើដំណើរជិតព្រំដែនជាមួយតំបន់ហ្គាហ្សា។ រូបថត៖ AFP

ទន្ទឹមនឹងនេះ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានច្រានចោលផែនការរបស់អ៊ីស្រាអែល ក្នុងការបែងចែក កាន់កាប់ និងឯកោកន្លែងណាមួយនៅតំបន់ហ្គាហ្សា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបសរដ្ឋប៉ាឡេស្ទីន។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីថ្ងៃទី ៤ ខែធ្នូ លោកប្រធានាធិបតី Abbas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនអនុញ្ញាតឱ្យជនស៊ីវិលក្លាយជាគោលដៅនៃការវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ