ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាខ្ពស់វៀតណាម-អ៊ីស្រាអ៊ែល

ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាខ្ពស់វៀតណាម-អ៊ីស្រាអ៊ែល - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន IMI Systems លោក Yitzhak Aharonovitch (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី២១ កុម្ភៈ​នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម
 លោកTran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន
 IMI Systems Ltd. របស់អ៊ីស្រាអ៊ែលលោក Yitzhak Aharonovitch ដែលកំពុងមក
បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang បាន
សំដែងគោលបំណងថា នាពេលខាងមុខ លោក Yitzhak Aharonovitch បន្តរួមវិភាគ
ទានក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរឲ្យកាន់តែស៊ីជំរៅថែម
ទៀត។លោកប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់ ចំពោះបច្ចេកវិទ្យាការពារជាតិ
របស់អ៊ីស្រាអ៊ែល ហើយស្នើឲ្យភាគីទាំងពីរសហ ប្រតិបត្តិការតាមទិសផ្ទេរប្រគល់
បច្ចេកវិទ្យាខ្ពស់ សហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Yitzhak
 Aharonovitch មានគោលបំណងបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយវៀត
ណាមលើវិស័យនានាដូចជាធានាសន្តិសុខព្រលាន យន្តហោះ ប្រឆាំងភេរវកម្ម
និងអប់រំបណ្ដុះបណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ