ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម
(VOVWORLD) /  
|
ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម (កាសែត Binh Duong) |
Vovworld-ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាមជាប្រធាន
បទនៃសិក្ខាសាលាដោយសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមរៀបចំនាព្រឹកថ្ងៃទី២៩វិច្ឆិកានៅទីក្រុងហាណូយ។ ក្នុងអំឡុងជាង២០ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ ប្រព័ន្ធមណ្ឌលឧស្សាហកម្មចំនួន២៨៩របស់វៀតណាមបានរួមចំណែកចំនួនប្រាក់
ប្រមាណ៨ម៉ឺនលានដុល្លារអាមេរិក ស្រូបយក៣៥%នៃតំលៃប្រាក់នាំចេញនាំចូល
សរុបរបស់ខឿនសេដ្ឋកិច្ច។ ដើម្បីទាក់ទាញជាងទៀតការវិនិយោគចូលមណ្ឌល
ឧស្សាហកម្ម អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Van Trung
បានសង្កត់ធ្ងន់ថា៖
“យើងត្រូវប្រមូលផ្ដុំទៅក្នុងការទាក់ទាញគំរោងការបច្ចេកវិទ្យាជឿនលឿន គំរោងការប្រើប្រាស់ធនធានធម្មជាតិតិចចំណាយថាមពលតិច។ បណ្ដាស្ថាប័ន
គ្រប់គ្រងរដ្ឋក៏ត្រូវគ្រប់គ្រងល្អជាងបរិយាកាសវិនិយោគ បង្កើតភាពបើកទូលាយ
ងាយស្រួលសំដៅទាក់ទាញវិនិយោគិនចូលមកវៀតណាម៕”
-VOVWORLD