តភ្ជាប់ផ្លូវដែកជាមួយការធ្វើអាជីវកម្មឆ្នាំទេសចរណ៍ជាតិ២០១៦ Lao Cai-Tay Bac
![តភ្ជាប់ផ្លូវដែកជាមួយការធ្វើអាជីវកម្មឆ្នាំទេសចរណ៍ជាតិ២០១៦ Lao Cai-Tay Bac - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_05/ket noi.jpg) |
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-សិក្ខាសាលា “តភ្ជាប់ផ្លូវដែកជាមួយការធ្វើអាជីវកម្មឆ្នាំទេសចរណ៍ជាតិ
២០១៦ Lao Cai-Tay Bac”បានបើកនាថ្ងៃទី៤ធ្នូនៅទីក្រុង Lao Cai ខេត្ត Lao Cai ភាគ
ខាងជើងវៀតណាម។ សិក្ខាសាលានេះបានរៀបចំឡើងសំដៅប្រមូលមតិរបស់ក្រុម
ហ៊ុនទេសចរណ៍នានាលើទូទាំងប្រទេសក្នុងការតភ្ជាប់និងធ្វើអាជីវកម្មប្រកបដោយ
ប្រសិទ្ធិភាពនូវដំណោះស្រាយអភិវឌ្ឍន៍ផលិតផលទេសចរណ៍ Lao Cai ឲ្យផ្សាភ្ជាប់
ជាមួយផ្នែកដឹកជញ្ចូនតាមផ្លូវដែក។ សិក្ខាសាលានេះក៏បានប្រកាសការរៀបចំផែនការ
មេតំបន់ទេសចរណ៍ Sa Pa និងឧទ្ទេសនាមអំពីឆ្នាំទេសចរណ៍ជាតិ២០១៧។តាមនោះ
ក្នុងឆ្នាំ២០១៧ខាងមុខ ខេត្ត Lao Cai និងតំបន់ពាយ័ព្យនឹងមានផលិតផលទេសចរណ៌
ពិសេសចំនួន៨។ ក្នុងនោះមាន ទេសចរណ៍សហគមន៍តំបន់ពាយ័ព្យ; ដំណើរស្វែងរក
កណាត់ផ្លូវបេតិកភ័ណ្ឌវាលស្រែកាំជណ្តើរពាព័យ្យនិងទេសចរណ៍ប្រជុំផ្សារតំបន់ភ្នំ
ជាដើម៕