តភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងសិង្ហបុរី
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែសីហា នៅទីក្រុងហាណូយ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៧ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរីបានប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung និងរដ្ឋមន្ត្រីទីពីរនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីក្រសួងធនធានមនុស្សសិង្ហបុរី លោក Tan See Leng។
សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៧ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរី។ (រូបថត៖ congthuong) |
នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាថាមពលនិងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមបានអះអាងនូវទស្សនៈ និងការយកចិត្តទុកដាក់របស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាមក៏បានលើកទឹកចិត្តឱ្យធុរកិច្ចសិង្ហបុរីនាំចេញសំណើរសហប្រតិបត្តិការថ្មី និងបង្កើនការវិនិយោគនៅវៀតណាមផងដែរ៕