ត្រៀមរៀបចំបើកសម្ពោធបន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញនៅកាណាដា

(VOVWORLD) - បន្ទប់នេះនឹងតាំងបង្ហាញរូបថត គំនូរ សៀវភៅស្ដីពីសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ 
ត្រៀមរៀបចំបើកសម្ពោធបន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញនៅកាណាដា - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាណាដាលោក Pham Cao Phong (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាណាដាលោក Pham Cao Phong បានឲ្យដឹងថា លោកកំពុងមានគោលបំណងចង់បើកបន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញនៅក្នុងផ្ទះវៀតណាម (Vietnam House) នៅទីក្រុង Ottawa។ បន្ទប់នេះនឹងតាំងបង្ហាញរូបថត គំនូរ សៀវភៅស្ដីពីសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ តាមរយៈបន្ទប់តាំងបង្ហាញនេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សហគមន៍អាណិកជនវៀត ណាមនៅកាណាដាអាចយល់ដឹងបន្ថែមទៀតអំពីលោកអ៊ុំហូ ក៏ដូចជារក្សាសេចក្ដីស្នេហាចំពោះស្រុកកំណើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ