តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញ់បដិសេធច្បាប់ស្តីពីការបោះប្រជាមតិរបស់តំបន់ Catalyuna

(VOVWORLD) - នាថ្ងៃទី ១៧ តុលា តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញបានប្រកាសថា៖ ច្បាប់ស្តីពីការបោះប្រជាមតិដែលរដ្ឋអំណាចតំបន់ Catalyuna បានអនុម័តនាថ្ងៃទី ៦ កញ្ញា កន្លងទៅសំដៅរៀបចំការបោះឆ្នោតស្តីពីឯករាជ្យគឺគ្មានតំលៃទេ។ 
តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញ់បដិសេធច្បាប់ស្តីពីការបោះប្រជាមតិរបស់តំបន់ Catalyuna  - ảnh 1 តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញ់បដិសេធច្បាប់ស្តីពីការបោះប្រជាមតិរបស់តំបន់ Catalyuna 

(VOVworld) - នាថ្ងៃទី ១៧ តុលា តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញបានប្រកាសថា៖ ច្បាប់ស្តីពីការបោះប្រជាមតិដែលរដ្ឋអំណាចតំបន់ Catalyuna បានអនុម័តនាថ្ងៃទី ៦ កញ្ញា កន្លងទៅសំដៅរៀបចំការបោះឆ្នោតស្តីពីឯករាជ្យគឺគ្មានតំលៃទេ។ នាគ្រាដំបូង តុលាការបានបញ្ឈប់ច្បាប់ពោលខាងលើក្នុងពេលដែលស្រាវជ្រាវអំពីភាពស្របច្បាប់ នៃច្បាប់នេះ ប៉ុន្តែ រដ្ឋអំណាចតំបន់ Catalyuna នៅរៀបចំការបោះប្រជាមតិបង្ករឿង ហេតុនេះ។ នាថ្ងៃដដែល អ្នកនាំពាក្យនៃរដ្ឋអំណាច Catalyuna លោក Jordi Turull បានឲ្យដឹងថា៖ រដ្ឋអំណាចនៃតំបន់ស្វយ័តនេះនឹងមិនលុបចោលគោលដៅប្រកាស ឯរាជ្យទេ។ នាថ្ងៃទី ១៩ តុលាខាងមុខ អភិបាលតំបន់ Catalyuna លោក Carles Puigdemont ត្រូវនាំចេញចម្លើយច្បាស់លាស់ថា៖ មានឬគ្មានសេចក្តីប្រកាសអំពីការ ចាកចេញពីអាស្ប៉ាញនៃតំបន់ Catalyuna ដែរឬទេ។ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស ថា៖ ចម្លើយមិនច្បាស់របស់លោក Carles Puigdemont នឹងត្រូវបានចាត់ទុកជាការ ទទួលស្គាល់សេចក្តីប្រកាសឯករាជ្យ។ ប្រការនេះនឹងបើកចេញផ្លូវគ្រប់គ្រងផ្ទាល់តំបន់ Catalyunaសំរាប់រដ្ឋអំណាចមជ្ឈឹមអេស្ប៉ាញ់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ