ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលរួមកម្មវិធី “ហូជីមិញ-ពន្លឺដ៏ត្រចេះត្រចង់នៃឆន្ទៈវៀតណាម”
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ នាយប់ថ្ងៃទី១៨ ឧសភា គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមនិងតំបន់នានា រៀបចំកម្ម វិធីទូរទស្សន៍ដោយផ្ទាល់ក្រោមប្រធានបទ “ហូជីមិញ-ពន្លឺដ៏ត្រចេះត្រចង់ នៃឆន្ទៈវៀតណាម”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំផ្សេងៗទៀតចូលរួមកម្មវិធីទូរទស្សន៍ដោយផ្ទាល់នៅទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់ពីទីកន្លែងចំនួន៥ ដែល បង្កប់នូវសញ្ញាសម្គាល់ជាច្រើនរបស់លោកប្រធានហូជីមិញ នោះគឺ តំបន់ កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ តំបន់កេរ្តិ៍ ដំណែលជាតិពិសេស Tan Trao នៅខេត្ត Tuyen Quang តំបន់កេរ្តិ៍ដំណែល ជាតិពិសេស Kim Lien នៅខេត្ត Nghe An កំពង់ផែ Nha Rong នៅទីក្រុង ហូជីមិញ និងឧទ្យាន Van Mieu នៅខេត្ត Dong Thap។ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីនៅទីក្រុង ហូជីមិញ ខណៈដែលប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីនៅរដ្ឋធានីហាណូយ។
កម្មវិធីនេះរួមមានខ្សែភាពយន្តឯកសារ បទយកការណ៍ ឈុតសម្ដែង សិល្បៈ និងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយបណ្ដាអ្នកប្រាជ្ញ សាក្សីនៅ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារនៃកម្មវិធីមិនត្រឹមតែត្រូវបានផលិតនៅក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅឯបរទេសជាច្រើនទៀតដូចជាទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ ទៀតផង។
ចូលរួមកម្មវិថីនេះក៏មានអ្នកប្រាជ្ញទាំងជាតិនិងអន្តរជាតិដែលស្រាវ ជ្រាវអំពីលោកប្រធាន ហូជីមិញ រួមជាមួយសាក្សីប្រវត្តិសាស្ត្រដែលធ្លាប់ មានការទាក់ទងជាមួយលោកប្រធានផងដែរ៕