ថ្នាក់ដឹកនាំសភាជាន់ទាបអាមេរិកច្រានចោលកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន

(VOVWORLD) - ប្រធានសភាជាន់ទាបអាមេរិក លោក Mike Johnson បានប្រកាសថា លោកគ្មានគោលបំណងអនុញ្ញាតឲ្យមានការបោះឆ្នោតលើគម្រោងច្បាប់ចំណាយថវិកាចំនួន ៩៥ ពាន់លានដុល្លារ អាមេរិកដែលភាគច្រើន ជាជំនួយដល់អ៊ុយក្រែន។
ថ្នាក់ដឹកនាំសភាជាន់ទាបអាមេរិកច្រានចោលកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន - ảnh 1 ប្រធានសភាជាន់ទាបអាមេរិក លោក Mike Johnson។ រូបថត៖ Vietnam+

ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋក្នុងសភាជាន់ទាបអាមេរិក នាថ្ងៃទី ១៣ កុម្ភៈ បានច្រានចោលកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនបន្ទាប់ពីព្រឹទ្ធសភាអាមេរិកនាថ្ងៃដដែលបានអនុម័តលើគម្រោងច្បាប់ស្រដៀងគ្នានេះ បើទោះបីជាមានការអំពាវនាវរបស់ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏ដោយ។

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានសភាជាន់ទាបអាមេរិក លោក Mike Johnson បានប្រកាសថា លោកគ្មានគោលបំណងអនុញ្ញាតឲ្យមានការបោះឆ្នោតលើគម្រោងច្បាប់ចំណាយថវិកាចំនួន ៩៥ ពាន់លានដុល្លារ អាមេរិកដែលភាគច្រើន ជាជំនួយដល់អ៊ុយក្រែន។ យោងតាមប្រធានសភាជាន់ទាបអាមេរិកបានឲ្យដឹងថា លោកមិនអាចទទួលយកគម្រោងច្បាប់នេះបានឡើយដោយមិនរាប់បញ្ចូលវិធានការរឹតបន្តឹងថ្មី ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ចូលសហរដ្ឋអាមេរិកតាមព្រំដែនភាគខាងត្បូង។

សូមបញ្ជាក់ដែរថា អស់រយៈពេលជាច្រើនខែមកហើយ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនស្ទើរតែរងការអាកខានដោយសារភាពចលាចលក្នុងសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ