ថវិកាឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុងយ៉ាងហ្គី គឺ ៣១,៥លានដុល្លារ
(VOVWORLD) - យោងតាមព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គិតត្រឹមម៉ោង ១៧៖០០ ថ្ងៃទី ១៣ ខែកញ្ញា អង្គការនិងបុគ្គលនានាបានផ្ទេរប្រាក់ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម ចំនួន ៧៧៥, ៥ ពាន់លានដុង (ស្មើនឹង ៣១,៥ លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គី។
ទំព័រហ្វេសបុករបស់រណសិរ្សមាតុភូមិវៀតណាម ផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីអង្គការ និងបុគ្គលដែលឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះ និងទឹកជំនន់។ រូបថតអេក្រង់ |
គណៈកម្មការចលនាសង្គ្រោះមជ្ឈិម បានសម្រេចបែងចែកនិសងផ្ទេរប្រាក់ជូនគណៈកម្មាធិការសង្គ្រោះនៅមូលដ្ឋាន និងបន្តធ្វើការពិនិត្យដើម្បីចែកចាយឱ្យបានឆាប់តាមដែលអាចធ្វើបាន ទៅដល់មូលដ្ឋាននៅតំបន់ដែលរងការខូចខាតដោយព្យុះនិងទឹកជំនន់។ ទន្ទឹមនឹងនោះ រណសិរ្សមាតុភូមិវៀតណាមនឹងបន្តស្វាគមន៍ចំពោះបុគ្គល និងអង្គការនានាដែលជួយឧបត្ថម្ភជារៀងរាល់ថ្ងៃនៃសប្តាហ៍ ដោយគ្មានថ្ងៃឈប់សម្រាកនោះទេ។
ទន្ទឹមនឹងនោះ គណៈកម្មការចលនាសង្គ្រោះមជ្ឈិមបានប្រកាសជាបឋមនូវបញ្ជីអង្គការនិងបុគ្គលដែលជួយឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី តាមគណនីធនាគារ Vietcombank សម្រាប់សង្គមទាំងមូលនិងប្រជាជនធ្វើការត្រួតពិនិត្យ៕