បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ ដោយ​​ផ្សាសរ​ភ្ជាប់ជាមួយពិធីបុណ្យ អកអំបុក​នៅតាម​តំបន់ជាច្រើន

(VOVWORLD) - នាថ្ងៃទី ៩ វិច្ឆិកា បានប្រព្រឹត្តិទៅពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក នៅតាមមូលដ្ឋានភាគខាងត្បូងជាច្រើន ដែលមានបងប្អូនជនជាតិខ្មែររស់នៅ។

នៅខេត្តត្រាវិញ សប្តាហ៍វប្បធម៌ និងទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុកនៃខេត្ត Tra Vinh បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩-១៥ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពសំខាន់ៗដូចជា៖ បរិយាកាសភោជនាហារភាគខាងត្បូងខេត្ត Tra Vinh ឆ្នាំ ២០២៤; បរិយាកាសតាំងពិព័រណ៍ “ទេសចរណ៍ត្រាវិញ - ការតភ្ជាប់ និងអភិវឌ្ឍន៍”; ពិព័រណ៍ពាណិជ្ជកម្ម - ផលិតផលឧស្សាហកម្មជនបទនិង OCOP; មហោស្រពរបាំមិនអាជីពជនជាតិខ្មែរនៅខេត្តត្រាវិញ។ លើសពីនេះ ក៏មានការតាំងបង្ហាញ ការតាំងពិពណ៌ ការសម្តែងសិល្បៈ សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្មែរ ការសំដែងអាយ៉ងទឹក ការប្រណាំងទូក ង និងការលេងល្បែងប្រជាប្រិយផងដែរ។

នាថ្ងៃដដែល នៅខេត្ត Soc Trang ក៏បានប្រព្រឹត្តទៅពិធីបុណ្យអកអំបុក និងប្រណាំងទូក ង ខេត្ត Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long លើកទី ៦ និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ Soc Trang លើកទី១ ឆ្នាំ២០២៤ ។

ពិធីបុណ្យអកអំបុកគឺជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីសំខាន់ៗទាំងបីក្នុងមួយឆ្នាំ របស់ជនជាតិខ្មែរនៅភាគខាងត្បូង រួមមាន៖ បុណ្យចូលឆ្ណាំថ្មីប្រពៃណី; បុណ្យសែនដូនតា; និងពិធីបុណ្យអកអំបុក ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ