ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍

(VOVworld)-សមាគមកសិករទីក្រុងហូជីមិញ(វៀតណាម)នឹងលាតត្រដាង អនុវត្តន៍គំរោងការស្តីអំពីបញ្ចូនកសិករទៅរៀនសូត្របទពិសោធន៌នៅឯបរទេស មានរយៈពេល៥ឆ្នាំ។

ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍ - ảnh 1
រូបថតៈ hotronongdantp.org.vn

        វគ្គដំបូងមានកសិករឆ្នើមចំនួន៣០នាក់ត្រូវបានបញ្ចូនទៅកូរ៉េខាងត្បូង ដើម្បី
រៀនសូត្របទពិសោធន៌អំពីផលិតកម្មកសិកម្មនិងកសាងជនបទថ្មីនាខែ មិថុនា
ឆ្នាំ២០១៤។ តាមគំរោងាការនេះ ដំណាក់កាល២០១៤-២០១៨ នឹងមាន កម្មាភិ
បាលគ្រប់គ្រងនិងកសិករចំនួនពី១០០ដល់១២៥នាក់បានបញ្ចូនទៅរៀន សូត្រ
នៅប្រទេសមួយចំនួនដែលមានសក្តានុភាពខាងកសិកម្មបច្ចេកវិទ្យាខ្ពស់ដូចជា
ថៃ កូរ៉េខាងត្បូងនិងចិនជាដើម។ លោក Nguyen Van Phung ប្រធានសមាគម កសិករទីក្រុងហូជីមិញឲ្យដឹងថា៖

        “គំរោងការណ៍បញ្ចូនកសិកទៅរៀនសូត្រនៅឯបរទេសនឹងជួយឲ្យកសិករ ទទួលយករាល់បទពិសោធន៍ និងចំណេះដឹងល្អបំផុតដើម្បីអនុវត្តន៍ចូលផលិតកម្ម ជួយឲ្យកម្មវិធីកសាងជនបទថ្មីរបស់ទីក្រុងប្រកបដោយជោគជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ