ទីក្រុងហូជីមិញមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដំបន់របស់អ៊ីតាលី
![ទីក្រុងហូជីមិញមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដំបន់របស់អ៊ីតាលី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_27/pier.jpg) |
លោក Pier Ferdinando Casini ប្រធានគណៈកម្មាធិការកិច្ចការបរទេសនិងអន្តោប្រវេសរដ្ឋសភាអ៊ីតាលី (biografieonline.it) |
Vovworld-នារសៀលថ្ងៃទី២៦មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Le Hoang Quan បានទទួលជួបសន្ទនាជាមួយគណ់ប្រតិភូរដ្ឋ
សភាអ៊ីតាលីដឹកនាំដោយលោក Pier Ferdinando Casini ប្រធានគណៈកម្មាធិការ
កិច្ចការបរទេសនិងអន្តោប្រវេសរដ្ឋសភាអ៊ីតាលីដែលកំពុងបំពេញទស្សនកិច្ច
នៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះ លោក Le Hoang Quan បានឲ្យដឹង
ថា វៀតណាមនិងអ៊ីតាលីបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣។ ទីក្រុង
ហូជីមិញបានមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាដៃគូរបស់អ៊ីតាលី។ លោក
Le Hoang Quan បានអះអាងថា សក្ដានុភាពអភិវឌ្ឍន៍រវាងទីក្រុងហូជីមិញនិង
អ៊ីតាលីគឺធំធេងណាស់ ហេតុនេះហើយទីក្រុងហូជីមិញមានបំណងបង្កើនជំរុញ
ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចវប្បធម៍សង្គមជាមួយអ៊ីតាលី។
លោក Pier Ferdinando Casini បានឲ្យដឹងថា នឹងបន្តជមរុញទំនាក់ទំនងចង
សម្ព័ន្ធរវាងដំបន់នានារបស់អ៊ីតាលីជាមួយទីក្រុងហូជីមិញនិងវៀតណាម៕