ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាព
![ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាព - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_21/giao luu nhan dan.jpg) |
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាពវៀតណាម (qtv.vn) |
Vovworld-នាព្រឹកថ្ងៃទី២១វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងគណៈកម្មាធិការសន្តិភាពទីក្រុងហូជីមិញបានរៀបចំការជួបប្រាស្រ័យក្នុងឱកាសខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម(ទី១៧វិច្ឆិកា)និងលើកទី៦៥ទិវាបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម(ទី១៩វិច្ឆិកា)។ ថ្លែងមតិនៅពិធីនេះ លោកស្រី Ton Nu Thi Ninh ប្រធានគណៈកម្មាធិការសន្តិភាពទីក្រុងហូជីមិញបានអះអាងថាសន្តិភាពជាបេតិកភ័ណ្ឌដ៏ថ្លៃថ្លាដោយជំនាន់មុនៗប្រគល់ឲ្យជំនាន់នាបច្ចុប្បន្ននិងអនាគត។
រីឯលោក Le Hung Quoc ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានចាត់ទុកថា៖
“ស្ថានភាពពិភពលោកនាបច្ចុប្បន្នស្មុគ្រស្មាញនិងអស្ថិរភាព ហេតុនេះហើយកិច្ចការបរទេសប្រជាជនពេលណាក៏ដើរមុន ធ្វើមុនដើម្បីតភ្ជាប់ប្រជាជនសាមញ្ញបំផុត។ នាបច្ចុប្បន្នបណ្ដាប្រទេសអញ្ចើញមកជួបនឹងសម្ព័ន្ធបណ្ដាអង្គការមិត្តភាពជាច្រើនជាង ពីព្រោះគេចង់ឲ្យតាមរយៈកាណាល់នៃអង្គការកិច្ចការបរទេសប្រជាជននេះដើម្បីតភ្ជាប់ចែករំលែករវាងប្រជាជនជាមួយប្រជាជន៕”