ទីក្រុងហូជីមិញលើកតម្កើងសមូហភាពបុគ្គលចំនួន២៩៥ដែលមានការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃ
 |
ទីក្រុងហូជីមិញលើកតម្កើងសមូហភាពបុគ្គលចំនួន២៩៥ដែលមានការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃនិងមណ្ឌលឧស្សាហកម្ម (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី២៦មិនា គណៈកម្មការគ្រប់គ្រងមណ្ឌលកែច្នៃនិង
ឧស្សាហកម្មទីក្រុងហូជីមិញ (Hepza) បានរៀបចំលើកតម្កើងសមូហភាពបុគ្គល
គំរូជឿនលឿនក្នុងរយៈពេល៥ឆ្នាំ២០១០-២០១៤។ សមូហភាពបុគ្គលចំនួន២៩៥
ត្រូវបានលើកតម្កើងអំពីការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃ
មណ្ឌលឧស្សាហកម្មរបស់ទីក្រុង អង្គភាពអាជីវកម្មមានស្នាដៃឆ្នើមក្នុងសកម្មភាព
ផលិតកម្មអាជីវកម្មនៅមណ្ឌលនេះ។
ត្រឹមតែក្នុងឆ្នាំ២០១៤ Hepza បានទាក់ទាញវិនិយោគជាង៧៥០លានដុល្លារ
អាមេរិក ហួសពីផែនការឆ្នាំ៣៧%។ ក្នុងអំឡុង៣ខែដើមឆ្នាំនេះ Hepza ទាក់ទាញ
វិនិយោគបានជាង៣០០លានដុល្លារអាមេរិកទទួលបាន៤០%នៃផែនការឆ្នាំ៕