ទីក្រុងហាណូយជាម្ចាស់ផ្ទះពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទ​ល្មើស​តាមអ៊ីនធឺណិតនៅឆ្នាំ ២០២៥

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែធ្នូ (តាមម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដោយឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត។ យោងតាមបទប្បញ្ញត្តិនៃមាត្រាលេខ ៦៤ អនុសញ្ញានេះនឹងត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយនៅឆ្នាំ ២០២៥។ តាមនោះ អនុសញ្ញានឹងត្រូវបានហៅថា "អនុសញ្ញាហាណូយ"។

បន្ទាប់ពីការចរចាអស់រយៈពេលជិត ៤ ឆ្នាំ "អនុសញ្ញាទីក្រុងហាណូយ" គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងបរិយាកាសអ៊ីនធឺណិត។ ការជ្រើសរើសរបស់អង្គការសហប្រជាជាតិ យកទីក្រុងហាណូយជាទីតាំងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញានេះ នៅឆ្នាំ២០២៥ គឺជាសញ្ញាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងបរទេសពហុភាគីរបស់វៀតណាម និង ៤៧ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូវៀតណាម - អង្គការសហប្រជាជាតិ។ ជាលើកដំបូងដែលទីតាំងរបស់វៀតណាមត្រូវបានចុះបញ្ជីនិងផ្សារភ្ជាប់ជាមួយសន្ធិសញ្ញាពហុភាគីសកលទាក់ទងនឹងវិស័យមួយដែលសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់ពិសេស។

ទីក្រុងហាណូយជាម្ចាស់ផ្ទះពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទ​ល្មើស​តាមអ៊ីនធឺណិតនៅឆ្នាំ ២០២៥ - ảnh 1មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ "អនុសញ្ញាទីក្រុងហាណូយ" ស្តីពីបទល្មើស តាមអ៊ីនធឺណិត។ រូបថត៖ chinphu.vn

ដោយធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើ “អនុសញ្ញាហាណូយ” នឹងជាឱកាសសម្រាប់វៀតណាមបន្តលើកកំពស់តួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ ជំរុញយ៉ាងសកម្មនូវពហុភាគីនិយមនិងចូលរួមដឹកនាំដំណើរការកសាងនិងបង្កើតអភិបាលកិច្ចឌីជីថលសកល ក្របខណ្ឌនៃអភិបាលកិច្ចដីជីថលសកល ធានាសវត្តភាពតាមអ៊ីនធឺណិតនិងអធិបតេយ្យភាពជាតិនៅក្នុងបរិយាកាសអ៊ីនធឺណែត បង្កើតបុព្វបទសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល ដើម្បីនាំប្រទេសត្រៀមខ្លួនដើម្បីឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ