ទីក្រុងហាណូយនិងខេត្ត Quang Ninh ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតបន្ទាប់ពីបានគ្រប់គ្រងល្អជំងឺកូវីដ ១៩

(VOVWORLD) -  លើសពីនេះទៀត ទីក្រុងអនុញ្ញាតឱ្យចាប់ពីម៉ោងសូន្យ ថ្ងៃទី ០២ ខែមីនា ភោជនីយដ្ឋាន ដែលបម្រើសេវាកម្មម្ហូបអាហារក្នុងផ្ទះ នឹងបើកដំណើរការឡើងវិញ ជាមួយលក្ខខ័ណ្ឌធានាវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ 

ទីក្រុងហាណូយនិងខេត្ត Quang Ninh ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតបន្ទាប់ពីបានគ្រប់គ្រងល្អជំងឺកូវីដ ១៩ - ảnh 1ទីក្រុងអនុញ្ញាតឱ្យចាប់ពីម៉ោងសូន្យ ថ្ងៃទី ០២ ខែមីនា ភោជនីយដ្ឋានដែលបម្រើសេវាកម្មម្ហូបអាហារក្នុងផ្ទះ នឹងបើកដំណើរការឡើងវិញ

ចាប់ពីថ្ងៃទី ២ ខែមីនា ទីក្រុងហាណូយបានសម្រេច អនុញ្ញាតឲ្យសិស្សវិទ្យាល័យ និងមត្តេយ្យទៅសាលាធម្មតាវិញ ទន្ទឹមជាមួយគ្នានោះ សិស្សនិងនិស្សិតនៃសាលាវិជ្ជាជីវៈនៅតំបន់នឹងចាប់ផ្តើមត្រឡប់ទៅសាលារៀនវិញចាប់ពីថ្ងៃទី ៨ ខែមិនា។ លើសពីនេះទៀត ទីក្រុងអនុញ្ញាតឱ្យចាប់ពីម៉ោងសូន្យ ថ្ងៃទី ០២ ខែមីនា ភោជនីយដ្ឋាន ដែលបម្រើសេវាកម្មម្ហូបអាហារក្នុងផ្ទះ នឹងបើកដំណើរការឡើងវិញ ជាមួយលក្ខខ័ណ្ឌធានាវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅខេត្ត Quang Ninh ក្នុងរយៈពេលជាង ២០ ថ្ងៃគ្មានករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍។ ប៉ុន្តែ ដើម្បីធានាបាននូវសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅពេលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង គណៈកម្មាធិការបក្ស ខេត្ត Quang Ninh បានសម្រេចចិត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី ២ ខែមិនា  បើកឡើងវិញសកម្មភាពទេសចរ ណ៍ក្នុងខេត្ត ស្របតាមកម្រិតហានិភ័យសម្រាប់តំបន់នីមួយ។ ជាមួយគ្នានោះ ខេត្ត Quang Ninh បន្តអនុវត្តវិធានការសមស្របដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងលើប្រជាជនដែលចាកចេញនិងឆ្លងពីតំបន់ផ្ទុះជំងឺរាតត្បាតទូទាំងប្រទេស ជាពិសេសនៅតំបន់ជាប់ជាមួយខេត្ត ដើម្បីធានាសុវត្ថិភាពជំងឺរាតត្បាត និងរក្សាស្ថិរភាពតំបន់រួមចំណែកការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរួមនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ