ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ
អ្នកយកព័ត៌មាន VOV/ឥណ្ឌូនេស៊ី -  
(VOVWORLD) - ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូណេស៊ីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមកនេះ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Ta Van Thong (រូបថត៖ VOV-Jakarta) |
ទទួលតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និងបានធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូណេស៊ីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមកនេះ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌូនេស៊ីនៅឆ្នាំ ២០២៣ នឹងឈានដល់ ១៤ ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចថ្មី ថាមពល និងបញ្ហាមួយចំនួនដូចជា ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
យោងតាមឯកអគ្គរដ្ឋទូត ដំណើរទស្សកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ដើម្បីចូលរួមពិធីចូលកាន់ដំណែងជាផ្លូវការរបស់ប្រធានាធិ បតីនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី Prabowo Subianto និងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅឥណ្ឌូនេស៊ី បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ និងភាពជឿជាក់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៖
“នេះគឺជាពេលវេលាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពេលវេលាសម្រាប់ភាគីទាំងពីរធ្វើការបូកសរុបសមិទ្ធិផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក និងស្នើទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ដូច្នេះ ដំណើរទស្សនកិច្ចចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី របស់លោកស្រីអនុប្រធានរដ្ឋវៀតណាម Vo Thi Anh Xuan លើកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងលើកកំពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ”។
ក្នុងឱកាសនេះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីសកម្មភាពរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (៣០ ធ្នូ ១៩៥៥-៣០ ២០២៥)៕
អ្នកយកព័ត៌មាន VOV/ឥណ្ឌូនេស៊ី