ទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ២០២៥ បន្សល់ទុកនូវចំណាប់អារម្មណ៍សម្រាប់ ភ្ញៀវទេសចរ
(VOVWORLD) - ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ) ទិវាបុណ្យ វៀតណាមសុភមង្គលឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀត ណាម និងសមាគមសិល្បៈករថតរូបវៀតណាម ជាមួយនឹងកម្មវិធី និងសកម្មភាពដ៏ ចម្រុះ និងទាក់ទាញជាច្រើននៅវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ។
កម្មវិធីក្បួនដង្ហែនៅក្នុងក្របខ័ណ្ឌទិវាបុណ្យវៀតណាមសុភមង្គល។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
ទិវាបុណ្យវៀតណាមសុភមង្គល បានកកើតឡើង ប្រៀបដូចដំណើរកម្សាន្តនៃបទ ពិសោធន៍ដ៏ចម្រុះ និងសម្បូរបែប។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងនៅលំហ ជុំវិញបឹង Hoan Kiem ជាមួយនឹងចំណុចទទួលបទពិសោធន៍ចំនួន ១៣ កន្លែង ដែល ត្រូវបានរចនាឡើងដូចអារម្មណ៍ចំនួន ១៣ នៅក្នុងព្រលឹងរបស់មនុស្សម្នាក់ៗ។ នោះគឺ ការតាំងពិព័រណ៍វៀតណាមសុភមង្គល តំបន់អន្តរកម្មឌីជីថល ស្តង់ថតរូបសិល្បៈ កញ្ចក់សុភមង្គល ផែនទីសុភមង្គល និងសកម្មភាពនៅកណ្ដាលវាល ជាដើម។ នៅ តំបន់រូបបដិមារស្ដេច Ly Thai To មានដើមឈើសុភមង្គលមួយដើម ជាកន្លែង សម្រាប់ទទួលយកបំណងប្រាថ្នា និងក្តីសុបិន្តទាំងអស់។ មិត្ត Mai Tran Duy Hieu អ្នកទេសចរមកពីខេត្ត Hung Yen បាននិយាយថា៖
“ខ្ញុំបានចូលរួមក្នុងសកម្មភាពជាច្រើន ជាដំបូងគឺការថតរូប និង check-in។ ពួកយើងបានទៅស្វែងរកតែម ដែលមានអត្ថន័យណាស់ ពីព្រោះយើងនឹងស្គាល់ខេត្ត ក្រុងនានា បន្ទាប់ពីការរួមបញ្ចូលគ្នា ហើយក៏ស្គាល់តម្លៃវប្បធម៌ ក៏ដូចជាកេរ្តិ៍ដំណែល នៃខេត្តនោះផងដែរ។ ខ្ញុំក៏បានទស្សនាកម្មវិធី "Bach hoa bo hanh" ដើម្បីស្វែងយល់ និងតស្សនាសម្លៀកបំពាក់របស់ប្រជាជាតិយើង។ មិត្តយុវជនបានចូលរួមច្រើនហើយ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតណាស់”។
គណៈកម្មការរៀបចំមានគោលបំណងរៀបចំ "ទិវាបុណ្យវៀតណាមសុភមង្គល" ជាប្រចាំ៕